ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនផ្តល់ស្ពានបេតុងថ្មីមួយប្រវែង ២៥ ម៉ែត្រ ដែលជាជំនួយឥតសំណងក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង នឹងទទួលបានស្ពានបេតុងថ្មីមួយប្រវែង ២៥ ម៉ែត្រ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក ព្រំ ចាន់ថា និង លោក សួង ហ៊ី អភិបាលនៃគណ:អភិបាល ស្រុកសៀមបូក រួមទាំងលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមពិធីចុះហត្ថលេខា ជាមួយ លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លើជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដើម្បីសាងសង់ស្ពានបេតុងថ្មី ១កន្លែង ប្រវែង ២៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ពានបេតុងថ្មីមួយប្រវែង ២៥ ម៉ែត្រ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ ប្រើប្រាស់ថវិកាចំនួន ១៦៨ ២៧៦ ដុល្លារអាមេរិក។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ឱ្យដឹងថា គម្រោងសាងសង់ស្ពានបេតុងថ្មីនេះ គឺដើម្បីជំនួសឱ្យស្ពានឈើចាស់ ដែលបានពុកផុយ រងការខូចខាត និងគ្មានសុវត្ថិភាព ដោយសារចំនួនរថយន្តធុនធ្ងន់ឆ្លងកាត់ច្រើន បណ្ដាលឱ្យមានការបាក់ស្រុត ជាហេតុបង្កឱ្យមានការលំបាកជាច្រើនដល់ប្រជាជនក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលារៀន កន្លែងធ្វើការ មន្ទីរពេទ្យ ជាពិសេសការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋទូទៅ ។

ស្ពានបេតុងថ្មីនេះ នឹងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់សកម្មភាពសេដ្ឋកិច្ច ព្រោះស្ពាននេះជាបណ្ដាញតភ្ជាប់ផ្លូវនៃតំបន់សេដ្ឋកិច្ចទី១ ដែលខេត្តស្ទឹងត្រែងបានកំណត់ ក្នុងនោះក៏បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ២ ៨០០ នាក់ ក្នុងភូមិចំនួន៤ ស្ថិតនៅជុំវិញភូមិសាស្ដ្រខាងលើ តាមរយៈការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីទទួលបានសេវាសាធារណៈល្អប្រសើរ ទាន់ពេលវេលា សកម្មភាពដឹកជញ្ជូនកសិផល និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល ដែលជាការរំពឹងថានឹងជួយកែលម្អ និងលើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

គួរឱ្យដឹងដែរថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក