ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរក្រុងសិរីសោភ័ណ បិទខ្ទប់ផ្សារជាបណ្តោះអាសន្នបន្ទាប់ពីមានអាជីវករក្នុងផ្សារ ៤នាក់វិជ្ជមាន និងបានយកសំណាកប្រមាណ ៦០០នាក់

បន្ទាយមានជ័យ: អាជ្ញាធរក្រុងសិរីសោភ័ណបានចុះបិទខ្ទប់ផ្សារសិរីសោភ័ណ ជាបណ្ដោះអាសន្នក្រោយពីមានករណីវិជ្ជមានកូវីដ-១៩ នៅព្រឹកថ្ងៃទី១៤ ខែសីហា លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំកងកម្លាំងបានសម្រេចចិត្តបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា នឹងបានអញ្ជើញ បងប្អូនអាជីវករអ្នកពាក់ព័ន្ធនៅក្នុងផ្សារដើម្បីយកសំណាកតេស្តរកកូវីដ-១៩។

លោក ហ៊ឹល រ៉ាយ៉ា ក៏បានបញ្ជាក់ឲ្យដឹងថាកន្លងទៅអាជ្ញាធរក្រុងសិរីសោភ័ណ បានធ្វើការបិទខ្ទប់នៅផ្សារមួយចំនួននៅក្នុងក្រុងសិរីសោភ័ណ ដែលមានករណីពាក់ព័ន្ធជាមួយ នឹងបុគ្គលវិជ្ជមានដែលជាអាជីវករនៅក្នុងផ្សារកន្លងមក។ ដោយទទួលបានបទបញ្ជាផ្ទាល់ពីអភិបាលខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំងចំរុះបិទខ្ទប់ផ្សារសិរីសោភ័ណ បន្ទាប់ពីមានការរកឃើញអាជីវករលក់ដូរក្នុងផ្សារ ៤នាក់ វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញ ក្នុងនោះអាជ្ញាធរបានអញ្ជើញបងប្អូនអាជីវករ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ៦០០នាក់ ដើម្បីយកសំណាក ដោយគិតត្រឹមវេលាម៉ោង ១១ថ្ងៃត្រង់លទ្ធផលបឋមរកឃើញជាវិជ្ជមាន ១៧ករណី ហើយក្រុមគ្រូពេទ្យក៏កំពុងបន្តយកសំណាកបងប្អូនអាជីវករបន្តទៀត។

ទន្ទឹមនឹងនោះ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក៏បានបញ្ជាក់ឲ្យ ៖ ចំពោះបងប្អូនអាជីវករណាដែលគេចវេសពីការយកសំណាក គឺមិនអនុញ្ញាតឲ្យលក់ដូរនៅពេលផ្សារបេីកដំណេីរវិញឡេីយ។ ដូច្នេះបងបងប្អូន អាជីវករ រស់នៅក្បែរ ទល់មុខផ្សារសូមមកយកសំណាកនៅទីតាំងផ្សារ ដែលមានតែមួយថ្ងៃនេះតែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក