វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងអប់រំចាប់ផ្ដើមដំណើរការអនុវត្ត «ស្ដង់ដារសាលារៀនគំរូ» ដើម្បីលើកកម្ពស់គុណភាពអប់រំ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្ដើមដាក់អនុវត្តន៍ ស្ដង់ដារសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ ដើម្បីលើកម្ពស់គុណភាពអប់រំនៅកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន បានលើកឡើងថា ក្នុងឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤នេះ រាល់ដំណើរការរបស់គ្រឹះស្ថានសាធារណៈទាំងអស់អស់ត្រូវផ្ដោតលើការអនុវត្តស្ដង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូ សម្ដេចមហាបវរធិបតី ក៏ដូចជាការចូលរួមអនុវត្តយុទ្ធនាការសាលារៀនស្អាតគ្មានសំរាម។

ស្ដង់ដារគំរូចំនួន៥ ដែលក្រសួងបានដាក់អនុវត្តគឺ ការលើកកម្ពស់អភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ការយចិត្តទុកដាក់លើសុខភាពសិស្ស និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់ឪពុកម្ដាយ អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ។

រដ្ឋមន្ត្រីអប់រំបញ្ជាក់ថា៖ «សាលារៀនគំរូ គឺជាសាលារៀនដែលសម្រេចបាននូវស្ដង់ដាទាំង៥ ដែលរួមមាន ស្ដង់ដារទី១ លទ្ធផលសិក្សារបស់សិស្ស ស្ដង់ដារទី២ ការបង្រៀននិងរៀន ស្ដង់ដាទី៣ ការចូលរួមរបស់សហគមន៍ ស្ដង់ដារទីដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងស្ដង់ដាទី៥ គណនេយ្យភាពរបស់សាលារៀន»

ការចាប់ផ្ដើមអនុវត្តន៍នេះគឺចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាក្រោមការដឹកនាំរបស់សម្ដេចការពង្រឹងគុណភាពអប់រំគឺជាកត្តាសំខាន់ដែលនឹងធ្វើឲ្យគុណភាពសាលារដ្ឋគឺជាគុណភាពអប់រំមួយដែលមានគុណភាពខ្ពស់។ ជាមួយគ្នានៅសម្ដេចក៏បានផ្ដល់ជាគំនិតថាដើម្បីធ្វើឲ្យសង្គមមានការអភិវឌ្ឍ មានធនធានដែលមានគុណភាព ការអប់រំពីថ្នាក់មូលដ្ឋានពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ គឺជាកត្តាដែលសំខាន់បំផុត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក