ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក វង្សី វិស្សុត ផ្តល់ការណែនាំដល់រាជបណ្ឌិត្យសភាកម្ពុជាឱ្យរៀបចំនូវផែនការអភិឌ្ឍន៍ស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជារៀបចំនូវផែនការអភិឌ្ឍន៍ស្ថាប័ន (IDP) របស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងមាន សមត្ថភាព និងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាព (Center of Excellence) ទាំងជាសមត្ថភាពធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ហើយអាចបំពេញតួនាទីជាផ្នែកមួយនៃធនាគារខួរក្បាលរបស់ប្រទេសជាតិ និងអាចប្រមូលបាននូវកម្លាំងបញ្ញាញាណរបស់ជាតិឱ្យបានកាន់តែច្រើនថែមទៀត។

លោក វង្សី វិស្សុត ណែនាំដូចនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈម ក្នុងការ បំពេញការងារ ក៏ដូចជាដើម្បីកំណត់ និងតម្រង់ទិសដៅអាទិភាពការងារ ក្នុងបរិការណ៍ថ្មី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោកក៏បានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃ ការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជារៀបចំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងអាចយកមកប្រើប្រាស់ជាគុណប្រយោជន៍នៃការអភិឌ្ឍប្រទេសជាតិ។

ទន្ទឹមនេះ លោកក៏ស្នើឱ្យបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ និងត្រូវផ្តោតលើការសិក្សាស្រាវជ្រាវគោលនយោបាយផ្សេងៗ ដូចជាការប្រែប្រួលអាកាសធាតុដើម។

លោកក៏ស្នើឱ្យបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីបង្កើតជា គម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទនានា ពិសេសក្នុងផ្នែកវិទ្យាសាស្រ្ត ដែលសមត្ថភាពរបស់រាជបណ្ឌិត្យសភាកម្ពុជាលើវិស័យនេះនៅមានកម្រិតនៅឡើយ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ នូវគោលការណ៍ និងអភិក្រមការងារមួយចំនួនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបំពេញការងារ ដូចជាវប្បធម៌នៃការបំពេញការងារជាក្រុម និងការប្រកាន់យកនូវទស្សនៈបើកចំហរជាដើម។

លោក វង្សី វិស្សុត គូសបញ្ជាក់ថា ស្នាដៃការងារដ៏ធំមួយដែលរាជបណ្ឌិត្យសភាកម្ពុជាទើបសម្រេចបាននាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន។

គួរឱ្យដឹងដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក