ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានិត ណែនាំឱ្យកងកម្លាំងបន្តបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រទេសជាប់ព្រំដែន ការពារតាមខ្សែបន្ទាត់ព្រំដែនប្រែក្លាយជាព្រំដែនសន្តិភាព

បន្ទាយមានជ័យ៖ អគ្គនាយក នៃអគ្គនាយដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក លោក ហ៊ុន ម៉ានិត ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ បន្តបង្កើនកិច្ចសហការជាមួយកងកម្លាំងនៃប្រទេសជាប់ព្រំដែន ការពារតាមខ្សែបន្ទាត់ព្រំដែន ប្រែក្លាយជាព្រំដែនសន្តិភាព ទប់ស្កាត់បទល្មើសផ្សេងៗ។

លោក ហ៊ុន ម៉ានិត ណែនាំដូចនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កម្លាំងប្រដាប់អាវុធទិសទី១ យោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យ។

លោកស្នើឱ្យកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។

លោកថ្លែងថា៖ «យើងនៅតែបន្តជំរុញ និងពង្រឹងកំណែទម្រង់យោធា ទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ពង្រឹងសមត្ថភាព និងបណ្តុះបណា្តលធនធានមនុស្ស ធានាការពារខឿនការពារជាតិ សុខសន្តិភាព និងប្រជាជន»

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់កងទ័ព និងក្រុមគ្រួសារផងដែរ និងបានលើកឡើងថាគ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាព របស់បងប្អូន និងក្រុមគ្រួសារ។

លោកបន្តថា ការចែកអាវភ្លៀង និងអាវរងារជូនកងកម្លាំងយើងទាំងអស់នាពេលកន្លងមក គឺជានិមិត្តរូបនៃការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរបស់សម្តេចទាំងទ្វេ ជាមួយកងកម្លាំងប្រដាប់អាវុធ ធានាការពារផលប្រយោជន៍ជាតិ។

ជាមួយគ្នានោះលោក ហ៊ុន ម៉ានិត ថ្លែងអំណរគុណ និងដឹងគុណយ៉ាងខ្លាំងក្លា ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា យុទ្ធជន និងអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែងយ៉ាងស្វះស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ហើយបានកសាងស្នាដៃឥតគណនា ដើម្បីប្រយោជន៍ជាតិ ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍ។

លោកគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រី អមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៅតែបន្តថែរក្សា ការពារសមិទ្ធផលដែលមានស្រាប់ និងបន្តកែច្នៃសមិទ្ធផលទាំងនេះ ឱ្យកាន់តែប្រសើរ និងរីកចម្រើនបន្ថែមទៀត។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក