លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

បង្រ្កាបបានរថយន្តដឹកសត្វរស់ និងសាច់សត្វរាប់ពាន់ក្បាល ដែលនាំចូលពីប្រទេសវៀតណាមខុសច្បាប់

ភ្នំពេញ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង បង្រ្កាបបទល្មើសបានចំនួន០៣ករណី រថយន្តដឹកសត្វរស់ និងសាច់សត្វរាប់ពាន់ក្បាល ដែលនាំចូលពីប្រទេសវៀតណាមខុសច្បាប់។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានឃាត់ចាប់រថយន្តចំនួន០៣គ្រឿង ក្នុងនោះមានរថយន្ត ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន ៣ ៦០០គីឡូក្រាម នាំមកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមអន្តរាគមន៍ក៏ឃាត់បានរថយន្តម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោនពាក់ស្លាកលេខព្រៃវែង ៣A-១០៧១ ដឹកសត្វទារស់ចំនួន ២ ០០០ក្បាល ដោយស៊ុតទាខាងលើនោះ នាំមកពីប្រទេសវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តព្រៃវែង ក្រុមការងារបានឃាត់ចាប់នៅត្រង់ចំណុចឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជាមួយគ្នានេះ ក៏ឃាត់បានរថយន្តម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុច៣,៥តោន ពាក់ស្លាកលេខកំពត ៣A-១៨៨២ ដឹកសត្វមាន់កូរ៉េនិងទន្សាយរស់ចំនួន ១ ២៥១ក្បាល មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឃាត់ចាប់ត្រង់ចំណុចស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យដឹងថា រថយន្តដឹកសត្វរស់ និងសាច់សត្វទាំង៣គ្រឿង សុទ្ធតែគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានសាច់សត្វគ្រួចសរុបចំនួន ៣ ៦០០គីឡូក្រាម សត្វទារស់ចំនួន ២ ០០០ក្បាល សត្វមាន់កូរ៉េនិងទន្សាយរស់ចំនួន ១ ២៥១ក្បាល និងរថយន្តចំនួន០៣គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក