ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ខមន្រ្តីមហាផ្ទៃណែនាំឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា ពង្រឹងសមត្ថភាព និងបំពេញរាល់ចំណុចខ្វះខាត ដើម្បីភាពជឿជាក់របស់សមាជិកជាង ៧ម៉ឺននាក់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា លោក ស សុខា បានណែនាំដល់ថ្នាក់ដឹកនាំសមាគមទាំងអស់ ត្រូវពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងបំពេញរាល់ចំណុចខ្វះខាតដែលកើតមាននាពេលកន្លងមក ដើម្បីបង្កើននូវទំនុកចិត្ត និងភាពជឿជាក់របស់សមាជិក សមាជិក ប្រមាណជាង៧ម៉ឺននាក់នៅពេលបច្ចុប្បន្ននេះ។

លោក ស សុខា ណែនាំដូចនេះ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានគូសបញ្ជាក់ថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានដំណើរការរយៈពេល ៤អាណត្តិរួចមកហើយ ដោយទទួលបានជោគជ័យគួរជាទីមោទន។

ដើម្បីចូលរួមចំណែកឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា មានដំណើរការល្អប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត រដ្ឋមន្ដ្រីមហាផ្ទៃបានដាក់ចេញនូវការណែនាំមួយចំនួនថា នាពេលខាងមុខសមាគមនឹងអាចជួបប្រទះនូវបញ្ហាមួយចំនួន ដែលនឹងត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះលោកសូមស្នើដល់គណៈកម្មាធិការកណ្ដាលថ្មី ត្រូវមានវិធីប្រជុំជាកំណត់មួយពេញលេញច្បាស់លាស់ ដើម្បីពិនិត្យលើការដឹកនាំដោះស្រាយបញ្ហាដែលកើតឡើងទាន់ពេលវេលា ព្រមទាំងចង្អុលដឹកនាំគណៈកម្មការមូលដ្ឋានឲ្យមានប្រសិទ្ធភាព។

លោកបន្តថា បច្ចុប្បន្នក្រសួងមហាផ្ទៃ បានបង្កើតអគ្គនាយកដ្ឋានមួយចំនួនទៀត ហើយអគ្គនាយកដ្ឋានអង្គភាពចំណុះក៏ត្រូវបានបង្កើតឡើងដែរ ដូច្នេះត្រូវសម្របសម្រួលរៀបចំគណៈកម្មការមូលដ្ឋាន តាមនាយកដ្ឋាន អង្គភាពឡើងវិញ ដើម្បីឲ្យមានអង្គការចាត់តាំង និងមានរចនាសម្ព័ន្ធស្របតាមលក្ខន្ដិកៈ និងលិខិតបទដ្ឋាននានាសមាគមដែលមានជាធរមាន។

លោកណែនាំថា កន្លងមកគណៈកម្មការតាមមូលដ្ឋានបានអនុវត្តល្អរួចមកហើយ ប៉ុន្ដែការងារមួយចំនួនអ្វីដែលលោកសង្កេតឃើញផ្ទាល់ គឺមានមន្ដ្រីមួយចំនួននៅថ្នាក់ក្រោមជាតិ មិនបានបំពេញកាតព្វកិច្ចអ្វីដែលប្រគល់ជូន ជាពិសេសក្នុងការសម្របសម្រួលក្នុងពិធីបុណ្យសពជូនដល់មន្ដ្រី ដូចនេះឯកឧត្តមទទូចឲ្យសមាគមពិនិត្យលើការងារ ពិសេសស្នើគណៈកម្មាធិការអាណត្តិថ្មីនេះ ពិចារណាក្នុងការបង្កើតក្រុមការងារអនុវត្តកិច្ចការដែលនៅសេសសល់។

ជាមួយគ្នានេះ លោកបញ្ជាក់ថា ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា មានគ្រប់គ្រាន់ប៉ុន្ដែការបើក និងផ្ដល់ប្រាក់ឧបត្ថម្ភជូនក្រុមគ្រួសារសពដែលជាសមាជិក នៃសមាគមមានការយឺតយ៉ាវ ពេលខ្លះមានរយៈពេលមួយខែ ពេលខ្លះមានរហូតដល់២ខែ។ លោកស្នើឲ្យប្រធានថ្មីពិនិត្យរបៀបរបបនីតិវិធីនៃការស្នើសុំយ៉ាងយូរក្រោម ១២ថ្ងៃ នៃថ្ងៃធ្វើការ ដែលជាវេលាមួយសមរម្យ។ ចំពោះការផ្សព្វផ្សាយវិញ លោកស្នើគណៈកម្មការនិពន្ធទស្សនាវដ្ដីនគរបាល បង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ឲ្យបានច្រើនទៀត ពិសេសសកម្មភាពគណៈកម្មការមូលដ្ឋាន ដែលចុះជួយរៀបចំពិធីបុណ្យសពសមាជិកពលី មរណៈ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីមនោសញ្ចាតនា សាមគ្គីរបស់មន្ដ្រីនគរបាលជាតិនៅថ្នាក់មូលដ្ឋាន។

រដ្ឋមន្រ្តីមហាផ្ទៃក៏បានអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ឱ្យបន្ដគាំទ្រ និងជួយឧបត្ថម្ភតាមគ្រប់រូបភាពដល់សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឲ្យអង្គការមួយនេះមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅពេលអនាគត និងស្នើឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា សហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ពិនិត្យទៅលើលទ្ធភាពក្នុងការរៀបចំការងារចំនួនពីរ ក្នុងនោះ សិក្សាឈានទៅការធ្វើទំនើបកម្មនៃការគ្រប់គ្រងឯកសាររបស់សមាជិក សមាជិកា នៃក្រុមគ្រួសារសមាគមមិត្តនគរបាលជាតិកម្ពុជា ព្រោះបច្ចុប្បន្នឯកសារទាំងអស់នេះ ត្រូវបានដម្កល់ទុកជាលក្ខណៈប្រពៃណីនៅឡើយ និង សិក្សាអំពីការងារអាទិភាព និងប្រភពនៃចំណុចខ្វះខាតកន្លងមក ហើយជាពិសេសមន្ដ្រីទទួលធ្វើការងារនេះ។

គួរឱ្យដឹងដែរថា សម្រាប់មហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅពេលនេះ បានបោះឆ្នោតជ្រើសរើស លោក ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រធានសមាគមសម្រាប់អាណត្តិទី៥ ដោយ លោក ស ថេត បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញតួនាទីជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ដើម្បីឲ្យសមាគមកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត និងកាន់តែឲ្យសមាជិក សមាជិកាទាំងអស់ជឿទុកចិត្តលើសមាគម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក