ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយឧត្តមសេនីយ៍ គៀង សាវុធ ចេញមុខបដិសេធ ករណីបាញ់បោះជាច្រើនគ្រាប់នៅចំការតែភ្នំគិរីរម្យ

កំពង់ស្ពឺ៖ តាមរយៈសារសម្លេងដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ លោក គៀង សាវុធ បដិសេធ ករណីបាញ់បោះជាច្រើនគ្រាប់ ដែលថាពាក់ព័ន្ធនឹងលោក និងកូនប្រុសនៅចំការតែភ្នំគិរីរម្យ។

លោក គៀង សាវុធ បានអះអាងថា៖ «ការបាញ់បោះនៅចំការតែលើភ្នំគីរីរម្យ មិនមានឈ្មោះ គៀង សាវុធ មិនមានឈ្មោះ គៀង ចាន់តួ ទេ។ ហើយបើតាមដានទៅឃើញពិតប្រាកដ ខ្ញុំសូមអះអាងចំពោះមុខច្បាប់ថា ទី១. គឺទទួលខុសត្រូវចំពោះមុខច្បាប់ អាចបកស័ក្តិចេញទាំងពីរនាក់ឪកូន។ ទី២. ចាប់ដាក់ពន្ធនាគារទាំងពីរនាក់ឪកូន»។

ជាមួយគ្នានេះ លោក គៀង សាវុធ បានបន្តថា រាល់ព័ត៌មានទាំងអស់ដែលចុះបំភ្លើសការពិត លោកស្នើឱ្យកែតម្រូវឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ បើមិនដូច្នេះទេ លោកនឹងប្តឹងទៅតាមផ្លូវច្បាប់។

គួរឱ្យដឹងដែរថា កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីចាក់ធុងបាស់ បាញ់បោះ ហ៊ោកញ្ជៀវនៅចម្ការតែលើភ្នំគិរីរម្យ ដោយសមត្ថកិច្ចបានចុះទៅពិនិត្យ និងរើសបានសំបកអាវុធខ្លីចម្រុះចំនួន ១១២គ្រាប់ គ្រាប់ M១៦ ចំនួន ៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ ផ្សេងទៀតមិនស្គាល់ម៉ាក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក