ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តមណ្ឌលគិរីត្រូវបានប្រកាសជាខេត្តអស់មីន បន្ទាប់ពីរាជធានី-ខេត្ត ១៣ផ្សេងទៀត

មណ្ឌលគិរី៖ ខេត្តមណ្ឌលគីរី គឺជាខេត្តទី១៤ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១៣ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ។

អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តមណ្ឌលគិរីអស់មីន ដោយមានការចូលរួមពីលោក ឈឹម កាន អភិបាលខេត្តមណ្ឌលគិរីស្តីទី និងតំណាងក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាខេត្ត ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងជនពិការដោយសារមីន នាថ្ងៃទិ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ក្នុងនាមប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស លោក លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ព្រមទាំងបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។

លោក លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចាត់ទុកសកម្មភាពមីន គឺជាកិច្ចការជួយសង្គ្រោះ និងផ្តល់សុភមង្គលជូនប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។

អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ គូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាចូលរួមបញ្ចប់សង្គ្រាម និងប្រទេសគ្មានមីនទាំងស្រុង ដើម្បីថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក