ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

សៀមរាប៖ ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។

ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំ លោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹកដោះ កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។

លោក ឈឹម សុវណ្ណដេត បញ្ជាក់ថាភាគច្រើនភ្ញៀវទេសចរចំណាយពេលក្នុងការ ដើរទស្សនាខ្លោងទ្វារនេះចាប់ពី ១០ទៅ ២០នាទី ហើយពេលខ្លះ ពួកគាត់ទៅទស្សនាប្រាសាទក្បែរៗនោះ ដូចជាប្រាសាទបាយក្អែក និងប្រាសាទបក្សីចាំក្រុង ក៏ដូចជាការជិះទូកកម្សាន្តនៅកសិន្ធុនៅជ្រុងខាងលិចជាដើម។

ក្រៅពីនេះ ខ្លោងទ្វារទន្លេអុំក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ទាក់ទាញផងដែរ ក្រៅពីភ្នំបាខែងដែលនៅក្បែរនោះ។ ពន្លឺពណ៌មាសបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ដែលជាទិដ្ឋភាពមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរ។

តាមការប៉ាន់ស្មានរបស់ប្រធានភ្នាក់ងារទេសចរណ៍នៅទីនោះ បច្ចុប្បន្ននេះក្នុងមួយថ្ងៃមានភ្ញៀវទេសចរ ចូលទស្សនាខ្លោងទ្វារទន្លេអុំចន្លោះពី ១ ០០០នាក់ទៅជាង ២ ០០០នាក់។ ដើម្បីសម្រួលដល់កិច្ចការងារនេះ លោក សុវណ្ណដេត បានបញ្ជាក់ថា ក្រុមការងារលោកក៏បានជួយសម្រួល ការដើរទស្សនា ពិសេសសម្រួលចរាចរណ៍បង្កាកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ទេសចរផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក