លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងបរិស្ថានកំពុងអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ខណៈសកលលោកកំពុងផ្តួចផ្តើមគំនិតដោះស្រាយការបំពុលដោយប្លាស្ទិក

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា បន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែង តាមរយៈដាក់ឲ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែក នៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស ខណៈវិធានការដ៏ចំបងនេះ បានកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើម ជាសកលរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក។

វិធានការទាំងនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឲ្យមានប្រសិទ្ធភាព ដោយកម្ពុជាបានធ្វើការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតឡើងជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានការចូលរួមយ៉ាងផុសផុលពីមហាជនទូទាំងប្រទេស ។

កន្លងមកនេះ បញ្ហាបំពុលប្លាស្ទិកកំពុងដោះស្រាយក្នុងកម្រិតសកល ដែលគ្រប់ប្រទេសជាសមាជិកអង្គការសហប្រជាជតិ ចូលរួមចរចារបង្កើតច្បាប់សកលមួយដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការកាត់បន្ថយការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្លាស្ទិកឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ គំនិតផ្តួចផ្តើមរបស់កម្ពុជាផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយក្នុងការដោះស្រាយបញ្ហាស្នូលនៅកម្រិតមូលដ្ឋាន ហើយជាការរួមចំណែកនៅក្នុងការពិភាក្សាជាសកលស្តីពីការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់កម្ពុជា មិនត្រឹមតែផ្តល់នូវទស្សនវិស័យប្លែកពីសកម្មភាពបរិស្ថានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញបន្ថែមយ៉ាងសកម្ម នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសក្នុងករណីដែលមិនទាន់មានកិច្ចព្រមព្រៀងជាសកល ត្រូវបានបង្កើតឡើងនៅឡើយ។

គួរឱ្យដឹងដែរថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ" បានទទួលការចូលរួមដ៏គួរឱ្យកត់សម្គាល់ ពីសាលារៀនទូទាំងប្រទេសសរុប ចំនួន ៥ ៨០៨ សាលា គ្រូបង្រៀនចំនួន ១៩១ ១៨៣នាក់ និងសិស្សានុសិស្ស ចំនួន ២ ៤៣៩ ៥៣៩ នាក់ សរុបចំនួន ២ ៦៥៥ ២៣១ នាក់ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដូចនេះប្រជាពលរដ្ឋ ចំនួន១៥,៦១ភាគរយ បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជារួមប្រជាពលរដ្ឋសរុបប្រមាណ៥០% នៅទូទាំងប្រទេសបានចូលរួមយុទ្ធនាការ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ" ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ។

ក្រសួងបរិស្ថានបញ្ជាក់ថា ការចូលរួមដ៏សកម្មរបស់កម្ពុជានាពេលនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវគំរូសកម្មភាពដ៏ល្អមួយ ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត នៅទូទាំងពិភពលោក ដោយបង្ហាញពីគំនិតផ្តួចផ្តើមដែលអាចកៀរគរមនុស្សនៅតាមសហគមន៍ សាលារៀន និងបុគ្គលនានា ឲ្យមានការបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកយ៉ាងទូលំទូលាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក