ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាដាក់ដំណើរការរបបសន្ដិសុខសង្គមថែទាំសុខភាពដល់ក្រុមគ្រួសារសមាជិក ប.ស.ស និងបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាសម្រេចដាក់ដំណើរការជាផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំងសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យនៅថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការនេះរដ្ឋមន្ត្រីការងារលោក ហេង សួរ បានលើកឡើងថានេះជាការអនុវត្តបន្ថែមលើការងារពីរទៀតលើការងារអទិភាពទាំង៦ ក្នុងឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈជូនកម្មករនិយោជិត និងក្រុមគ្រួសារ។

លោករដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថារបបសន្ដិសុខសង្គមផ្នែកថែទាំងសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះមានវិសាលភាពចំនួន២គឺ ១.ចំពោះមន្ត្រីសាធារណៈ និងបុគ្គលទាំងឡាយដែលស្ថិតក្រោមច្បាប់ស្ដីពីការងារ និង២សំដៅលើអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស។ លោកបន្ថែមថាវិភាគទានដែលត្រូវបង់មានតម្លៃ ១៥ ៦០០រៀលក្នុងមួយខែ។

លោកថា៖ «តាមរយៈការអនុវត្តរបបនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិត១ ដែលរួមមានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើទៅព្យាបាលនៅមូលដ្ឋានសុខាភិបាលនានជាដៃគូ ប.ស.ស បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ បុគ្គលស្វ័យនិយោជន៍ ជាស្រ្តីដែលបង់ភាគទានបាន៩ខែជាប់គ្នានឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព»

លោករដ្ឋមន្ត្រីបន្ថែមថាចំពោះគោលនយោបាយក្នុងការផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនិងជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស កាត់បន្ថយភាពគ្មានការងារធ្វើ និងជំរុញការចូលរួមជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មដែលប្រើកម្លាំងឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។

រដ្ឋមន្ត្រីការងារថាក្នុងការបណ្ដុះបណ្ដាលនេះក្រសួងបានកំណត់យកជំនាញចំនួន ៣៨មុខដើម្បីបណ្ដុះបណ្ដាលរាប់ចាប់ពី សំណង់ អគ្គិសនី កម្មន្តសាល កសិកម្ម រហូតដល់ព័ត៌មានវិទ្យា។

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ និងបណ្តះបណ្តាល និងអាជ្ញាធរដែនដីខិតខំសហការជាមួយដៃគូពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ពលរដ្ឋឲ្យយល់ច្បាស់ពីកម្មវិធីទាំង២នេះ និងបានណែនាំឱ្យក្រសួងតាមដានត្រួតពិនិត្យកម្មវិធីទាំងនេះឲ្យបានជាប់ ទទួលយកសំណូមពរ ដោះស្រាយបញ្ហាប្រឈម និងវាយតម្លៃ ធានាបាន នូវគុណភាពផងដែរ។

សម្ដេចធិបតីបានថ្លែងថា៖ «ទន្ទឹមនឹងនេះខ្ញុំសូមលើកទឹកចិត្តជូនបងប្អូនប្រជាពលរដ្ឋបងប្អូនកម្មករនិយោជិតទាំងអស់ក៏ដូចជាបងប្អូនធុរជន វិនិយោគិន សមាគមដៃគូអភិវឌ្ឍន៍ ជាតិនិងអន្តរជាតិ សមាគមនិយោជក សហជីពចូលរួមឱ្យបានផុសផុលក្នុងការគាំទ្រការអនុវត្តនិងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបតិមាពីកម្មវិធីជាតិដ៏សំខាន់ទាំងពីរនេះ»

តាមការប៉ាន់ប្រមាណនឹងមានពលរដ្ឋប្រមាណជិត ៥លាននាក់នឹងទទួលប្រយោជន៍ពីកម្មវិធីទាំងពីរនេះ ដែលជាសមិទ្ធផលមួយយ៉ាងធំក្នុងការងារដឹកនាំក្នុងរយៈពេលជាង ៣ខែរបស់នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក