លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីណែនាំឲ្យផ្សព្វផ្សាយឲ្យបានទូលំទូលាយពីគោលនយោបាយបណ្តុះបណ្តាលជំនាញ និងប.ស.ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យផ្សព្វផ្សាយពីគោលនយោបាយបណ្តុះបណ្តាលជំនាញ និងប.ស.ស ឲ្យបានកាន់ទូលំទូលាយជូនប្រជាពលរដ្ឋ។

ថ្លែងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី១៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំសហការជាមួយដៃគូពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ពលរដ្ឋពីកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ 

សម្ដេចបន្ថែមថា ក្រសួងការងារតាមដានត្រួតពិនិត្យកម្មវិធីទាំងនេះឲ្យបានជាប់ ទទួលយកសំណូមពរ ដោះស្រាយបញ្ហាប្រឈម និងវាយតម្លៃ ធានាបាន នូវគុណភាព។

សម្តេចធិបតីក៏បានណែនាំឲ្យក្រសួងការងារបន្តសហការជាមួយវិស័យឯកជនដើម្បីរួមគ្នាឲ្យកម្មវិធីទាំងនេះទទួលបានជោគជ័យ។ សម្តេចសង្ឃឹមថា យុវជនយើងនឹងទទួលបានឱកាសដ៏ពិសេសនេះដើម្បីពង្រឹងសមត្ថភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក