ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ដីមិនប្រើប្រាស់ក្រៅតំបន់ជាប់ពន្ធក្រោម ៥ហិតានឹងមិនត្រូវរដ្ឋយកពន្ធនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដកការអនុវត្តយកពន្ធលើដីដែលនៅក្រៅតំបន់ជាប់ពន្ធរហូតដល់ ៥ហិតា បានន័យថាដីដែលមានទំហំចាប់ពី ៥ហិតាចុះក្រោមដែលនៅក្រៅតំបន់ជាប់ពន្ធនឹងមិនមែនជាកម្មវត្ថុនៃការយកពន្ធនោះទេ។

ថ្លែងក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ នៅវិមានសន្ដិភាព ព្រឹកថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការធ្វើបែបនេះគឺដើម្បីបញ្ជៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ ដែលការអនុវត្តនេះនឹងចាប់ផ្ដើមនៅឆ្នាំ២០២៥ តទៅ។

ចំពោះដីដែលលើសពី ៥ហិតាអាចរួចពន្ធដីធ្លីមិនប្រើប្រាស់បានក្រោមហេតុផលដីកសិកម្មដែលមានការបញ្ជាក់ពីគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនប្រើប្រាស់ ដីដែលកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច ដីដែលមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ និងសហគមន៍ ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសបម្រើការដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក