ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនប្រើប្រាស់អាគាររបស់គ្រឹះស្ថានរដ្ឋដើម្បីបំប៉នសមត្ថភាពរបស់កម្មករ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអាចប្រើប្រាស់អាគារគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបំប៉នសមត្ថភាពជំនាញ បង្កើនជំនាញ ឬផ្លាស់ប្ដូរជំនាញដល់កម្មករនិយោជិតរបស់ខ្លួន។

ថ្លែងក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ នៅវិមានសន្ដិភាព ព្រឹកថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីជំរុញកំណើនផលិតភាពការងារ និងគាំទ្រដល់ការធ្វើទំនើបកម្មខ្សែច្រវ៉ាក់ផលិតកម្ម ឬការផ្ដល់សេវាកម្មរបស់រោងចក្រ-សហគ្រាស។

ជាមួយគ្នានេះសម្ដេចធិបតីបានជំរុញដល់ក្រសួងការងារត្រូវជំរុញការអភិវឌ្ឍជំនាញ និងផលិតភាពរបស់កម្មករ និងបង្កើតឱ្យមានកម្មវិធីបណ្ដុះបណ្ដាលវេនយប់ ឬចុងសប្ដាហ៍ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក