វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

នាយករដ្ឋមន្ត្រី៖ រដ្ឋមិនខ្លាចក្នុងការលះបង់នូវចំណូលរបស់ខ្លួនដើម្បីជួយដល់វិស័យឯកជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលសុខចិត្តបាត់បង់នូវចំណូលមួយចំនួនធ្វើយ៉ាងណាអាចជួយដល់វិស័យឯកជនដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ នៅវិមានសន្ដិភាព ព្រឹកថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះដល់សហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានសម្រេចលុបចោលនូវសេវាសាធារណៈរបស់ខ្លួនទាក់ទងសេវាកម្ម និងសិប្បកម្មចំនួន១៦ បន្ទាបតម្លៃ ៥៦សេវា និងជាង ១០០សេវាទៀតនឹងត្រូវពន្លឿនរយៈពេលផ្ដល់សេវាដល់អ្នកស្នើសុំ។

សម្ដេចថា៖ «តាមរយៈការសម្រួលនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ នឹងលះបង់នូវចំណូលមួយចំនួនប៉ុន្ដែការលះបង់ចំណូលរបស់រដ្ឋគឺយើងមិនខ្លាចទេបើសិនជាកិច្ចការងារនោះគឺជួយសម្រួលនិងគាំទ្រដល់វិស័យឯកជន»។

សម្ដេចធិបតីបញ្ជាក់ថារដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះបន្ថែមទៀតធ្វើយ៉ាងណាឱ្យឱកាសនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែល្អប្រសើរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក