ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជារៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនដើម្បីទទួលយកយោបល់និងរៀបចំគោលនយោបាយជួយដល់វិស័យឯកជននៅកម្ពុជា

ភ្នំពេញ៖ នាយរដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំវេទិការដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្នុងឆ្នាំ២០២៣ ដើម្បីពិនិត្យរួមគ្នារវាងរាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីកន្លងមកនិងជំរុញការអភិវឌ្ឍវិស័យឯកជន ពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

ក្នុងសាលប្រជុំធំនៃវិមានសន្ដិភាពព្រឹកថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាលើកទី១ហើយក្នុងឆ្នាំ២០២៣ ដែលមន្ត្រីរដ្ឋាភិបាល អង្គទូត និងវិនិយោគិនបានជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដែលមានអ្នកចូលរួមប្រមាណ ១ ២០០នាក់។

ថ្លែងក្នុងវេទិកានេះអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក ស៊ុន ចាន់ថុល បានថ្លែងថាបើទោះបីកម្ពុជាសម្រេចបានលទ្ធផលល្អកាលពីកន្លងមកក្ដីតែបញ្ហាថ្មីៗតែងកើតមានជាបន្តបន្ទាប់ដែលទាមទារឱ្យរដ្ឋាភិបាល និងឯកជនរួមគ្នាដោះស្រាយជាប្រចាំ។

លោកថា៖ «យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថាវេទិកានាថ្ងៃនេះនឹងរួមចំណែកជំរុញកម្ពូជាឱ្យសម្រេចបាននូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ដោយបន្តពង្រឹងភាពធន់ ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជាជាប្រទេសចំណូលមធ្រមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវកញ្ចប់វិធានការកែទម្រង់មុតស្រួចចំគោលដៅ និងទាន់ពេលវេលាដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី»។

តំណាងផ្នែកឯកជនដែលតំណាងដោយប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីក្ដីបារម្ភរបស់វិស័យឯកជនទាក់ទងនឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា បញ្ហានៃប្រព័ន្ធរដ្ឋបាលត្រួតគ្នាដែលរារាំងដល់ការវិនិយោគ និងបញ្ហាពន្ធដារ។

លោកថា៖ «សំណើរខាងលើ គឺមានសារៈសំខាន់ណាស់ដើម្បីធានាថាវិស័យឯកជនកំពុងជួយផ្ដល់កំណើនធុរកិច្ចប្រកបដោយនិរន្តភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងការសម្រេចនូវគោលដៅរបស់យើងជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងពីសំណូមពរបន្ថែមរបស់វិស័យឯកជនចំនួន១០រាយការណ៍ជូននាយករដ្ឋមន្ត្រីដែលរួមមាន ការសម្រួលបរិយាកាសធុរកិច្ច ការសម្រួលដល់ពន្ធដារ គយ ហេដ្ឋារចនាសម្ព័ន្ធ ការស្ដារវិស័យទេសចរណ៍ ការជំរុញកសិកម្ម ធនាគារ រ៉ែ ថាមពល សំណង់ និងហិរញ្ញវត្ថុ។

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឆ្លើយតបទៅនឹងចំនុចទាំងប៉ុន្មានខាងលើនេះ និងបានប្រកាសថារដ្ឋាភិបាលនឹងប្ដេជ្ញាចិត្តក្នុងការដាក់ចេញនិងជំរុញការអនុវត្តនូវកញ្ចប់វិធានការកែទម្រង់នៅក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្របតាមបាវចនា «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។

គួរឱ្យដឹងដែរថាវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ និងត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយដែលរាល់សេចក្ដីសម្រេចនានានៃវេទិកានេះមានមានអនុភាពជាសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រីទាំងមូល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក