ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាពរបស់គណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ និងត្រៀមរៀបចំមិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ឆ្នូ ១៩៧៨ - ២០២៣)។

អនុប្រធានគណប្សប្រជាជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើជាអធិតីដឹកនាំកិច្ចប្រជុំនេះ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន៧មករា។

កិច្ចប្រជុំនេះក៏មានការចូលរួមពី តំណាង មកពីក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ក្រសួងវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងអនុគណៈកម្មការខ្លឹមសារ ឯកសារ និងរដ្ឋបាលកិច្ចការទូទៅ អនុគណៈកម្មាការពិធីការ បដិសណ្ឋារកិច្ច និងតុបតែង និងអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ប្រមាណ ៣០នាក់។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ ក្រុមការងារទាំងអស់ដែលបានខិតខំត្រៀម និងរៀបចំទុកដាក់ឯកសារសម្រាប់ដំណើរការមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងត្រៀមសម្រាប់មិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធិភាពខ្ពស់។

គួរឱ្យដឹងដែរថា មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រីឯមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ - ២០២៣) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក