
នាយករដ្ឋមន្ត្រីថាសេចក្ដីសម្រេចក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៩ ស្មើនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថារាល់សេចក្តីសម្រេចនានានៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ នេះ គឺស្មើនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។
សម្ដេចថ្លែងបែបនេះក្នុងពេលអញ្ជើញបើកវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ៕