ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាឲ្យកងទ័ពពង្រឹងសមត្ថភាពត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្ដីបារម្ភទាក់ទងទៅនឹងសង្គ្រាមបែបថ្មីគឺទាក់ទងទៅនឹងបច្ចេកវិទ្យាឧក្រិដ្ឋកម្មឆ្លងដែន និងភារវកម្ម ដោយបញ្ចាឲ្យកងទ័ពពង្រឹងសមត្ថភាពត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មីនេះ។

ថ្លែងក្នុងខួបទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបច្ចុប្បន្នសង្គ្រាមបែបប្រពៃណីហាក់ពុំមានឥទ្ធិពលច្រើននោះទេនៅកម្ពុជា។ក៏ប៉ុន្តែសម្រេចបានសង្កេតឃើញនៅមានសង្គ្រាមបែបថ្មីមួយទៀតដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាភារវកម្ម និងសង្គ្រាមបច្ចេកវិទ្យា។

សម្ដេចថា៖ «ពីមុនគឺយើងត្រៀមសម្រាប់សង្គ្រាមបែបប្រពៃណី តែត្រូវការត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មី រួមទាំងការជួយសង្គ្រោះក្នុងពេលគ្រោះមហន្តរាយ»

សម្ដេចអធិបតីជំរុញឲ្យកងទ័ពទាំងអស់ពង្រឹងនិងសមត្ថភាព និងផ្ដោតជាពិសេសបំផុតទៅលើការធ្វើទំនើបកម្មសមត្ថភាពជាពិសេសគឺសមត្ថភាពការពារខ្លួន និងបច្ចេកវិទ្យា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក