ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការឈឺចាប់នៃការបាត់បង់កូនប្រុស ហ៊ុន កំសត់ កាលពី ៤៧ឆ្នាំមុន។ សម្ដេចថា ការឈឺចាប់នេះគឺមិនអាចបំភ្លេចបាននោះទេ។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់សម្ដេចនៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដោយបានលើកឡើងថា ៤៧ឆ្នាំមុន (១០ វិច្ឆិកា១៩៧៦) ពេលនោះសម្ដេចស្ថិតក្នុងគ្រាលំបាកបំផុតនោះគឺកូនប្រុសដ៏កំសត់របស់សម្ដេចបានស្លាប់យ៉ាងវេទនានិងដែលមិនទទួលបានការអនុញ្ញាតឲ្យយកសពកូនទៅកប់និងមិនទទួលបានការអនុញ្ញាតឲ្យនៅមើលថែទាំភរិយាដែលទើបសម្រាលកូន។
សម្ដេចបន្ថែមថាដើម្បីរំលឹកដល់ថ្ងៃឈឺចាប់នេះសម្ដេចបង្ហោះផ្សាយសៀវភៅគូព្រេងមិនព្រាត់ដែលខ្ញុំសរសេររៀបរាប់ពីដំណើរជីវិតដ៏លំបាករបស់សម្ដេចនិងភរិយា៕