ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីដាក់និក្ខេបទថ្នាក់បណ្ឌិតរបស់សម្ដេចឱ្យសាធារណជនអាចទាញយកទៅសិក្សា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចគ្មានហេតុផលណាមួយក្នុងការរក្សានិក្ខេបទថ្នាក់បណ្ឌិតរបស់សម្ដេចជាការសម្ងាត់នោះទេ ដូច្នេះសម្ដេចបានដាក់ឱ្យសាធារណជនអាចទាញយកទៅពិនិត្យ និងសិក្សាបាន។ ការដាក់ឱ្យសាធារណជនទាញយកនិក្ខេបទពីអនឡាញនេះគឺឆ្លើយតបទៅនឹងលោក David Whitehouse ដែលបានសរសេថាលោកពិបាកក្នុងការស្នើសុំសាលាដើម្បីពិនិត្យលើនិក្ខេបទបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតីបានសរសេរកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គមរបស់សម្ដេចថាបញ្ហាដែល David Whitehouse ជួបប្រទះដែលមិនអាចថតចម្លងនិក្ខេបទថ្នាក់បណ្ឌិតរបស់សម្ដេចបានគឺទាក់ទងនឹងគោលការណ៍របស់សាកលវិទ្យាល័យ Bristol មិនជាប់ពាក់ព័ន្ធនឹងសម្ដេចនោះទេ។

សម្ដេចថា៖ «តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។ […] ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ»

សម្ដេចធិបតីបានលើកឡើងបន្ថែមថា សម្ដេចក៏ដូចជាអ្នកសិក្សាដទៃផ្សេងទៀតតែងពេញចិត្តនូវការផ្តល់វាយតម្លៃ ផ្តល់មតិ ចំពោះសមិទ្ធផលការងារ ជាពិសេស ពីសំណាក់អ្នកដែលមានសមត្ថភាពជំនាញ រួមទាំងអ្នកសិក្សាអ្នកស្រាវជ្រាវដទៃទៀតផងដែរ។ សម្ដេចក៏ធ្លាប់បានផ្ដល់និក្ខេបទនេះទៅឱ្យមនុស្សមួយចំនួនរួចហើយ និងថាប្រសិនជាលោក David មកស្នើសុំសម្ដេចក៏ប្រាកដជាបានដូចគ្នា។

សម្រាប់អ្នកដែលចង់បាននិក្ខេបទថ្នាក់បណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមចូលទៅ Link ខាងក្រោមនេះ៖ https://t.me/Dr_Hunmanetofcambodia/5633

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក