ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នពីការឆបោកដែលបានក្លែងបន្លំតេឡេក្រាមមានឈ្មោះសម្ដេច។
សម្ដេចតេជាបានបង្ហោះលើតេឡេក្រាមឆាណែលរបស់សម្ដេចនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ «សូមជូនជាព័ត៌មានបងប្អូនទាំងអស់បានជ្រាបថាពេលនេះមានជនខឹលខូចកំពុងក្លែងបន្លំតេឡេក្រាមខ្ញុំ ដូចមានរូបរាងខាងក្រោមនេះ»។
គួរឱ្យដឹងផងដែរថា កាលពីខែសីហា ឆ្នាំ២០២២ ក៏មានករណីស្រដៀងគ្នានេះផងដែរដោយកាលនោះជនខិលខូចទាំងនោះបានក្លែងតេឡេក្រាមដាក់រូប និងឈ្មោះសម្ដេចតេជោ ដោយពេលនោះសម្ដេចបានព្រមានឱ្យលុបចេញជាបន្ទាន់បើមិនចង់ទទួលខុសត្រូវចំពោះមុខច្បាប់។ ជំនួយការសម្ដេចតេជោលោក ដួង តារា បានធ្វើការពិនិត្យនិងបានសន្និដ្ឋានថាករណីនេះគឺទាក់ទងនឹងការបោកប្រាស់មនុស្សតាមប្រព័ន្ធតេឡេក្រាម ដើម្បីទាកទាញមនុស្សឱ្យទៅលេងភាគហ៊ុន៕