ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រអំពាវនាវដល់ពលរដ្ឋរួមសាមគ្គីគ្នាដើម្បីរួមចំណែកកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់រួមសាមគ្គីគ្នាដើម្បីកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ព្រះរាជសារព្រះមហាក្សត្របានធ្វើឡើងក្នុងពិធីអបអរសាទរទិវាកំណើត៧០ឆ្នាំនៃកងយុទ្ធពលខេមរភូមិន្ទ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅព្រះបរមរាជវាំងកម្ពុជា ដោយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានព្រះរាជឱង្ការដោយបានដោយសរសើរការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី ដែលបានធ្វើឱ្យមានការប្រែប្រួលជាច្រើន និងបានរក្សានូវការដើរតាមមាគ៌ានយោបាយរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានយ៉ាងល្អដែលធ្វើឱ្យប្រទេសរក្សាបាននូវសុខសន្ដិភាព ឯកភាពជាតិ និងសុខដុមនៅក្នុងសង្គម ជាពិសេសបានធ្វើកិត្យានុភាពជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

ជាមួយគ្នានេះព្រះមហាក្សត្របានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមសាមគ្គីគ្នាដើម្បីកសាងជាតិជាបន្តទៀត។

ព្រះអង្គមានព្រះរាជឱង្ការថា៖ «ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានសូមរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ»។

ព្រះអង្គមានជំនឿថាកម្ពុជានៅតែមានសន្ដិភាព ស្ថិរភាព រស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនៃមហាសាមគ្គីជាតិ ព្រះពុទ្ធសាសនា និងព្រះមហាក្សត្រ កម្ពុជាពិតជាគ្មានសត្រូវណាមួយអាចរំលោភឈ្លានពានលើទឹកដីកម្ពុជាបាននោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក