ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ កម្ពុជាតែងផ្តល់សេវាសង្គ្រោះដល់ជនបរទេសគ្រប់ជាតិសាសន៍ដែលរងគ្រោះដោយសារការជួញដូរមនុស្ស

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា គ្រប់ជាតិសាសន៍ទាំងអស់ដែលរងគ្រោះនៅកម្ពុជាផ្តល់សេវាដល់ជនរងគ្រោះដែលរងគ្រោះដោយការជួញដូរមនុស្ស។

លោក ញ៉ឹក វណ្ណារ៉ា ថ្លែងដូចនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងដល់ឯកអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជាថា កម្ពុជាបានផ្តល់សេវាដល់ជនរងគ្រោះ មិនថាជនបរទេស ឬកម្ពុជាទាំងអស់ដែលរងគ្រោះដោយការជួញដូរ នឹងត្រូវបានជួយសង្គ្រោះដោយផ្តល់សេវាឱ្យគ្រប់ជាតិសាសន៍ទាំងអស់ដែលរងគ្រោះនៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ទៅលើការកំណត់អត្តសញ្ញាណកម្មជនរងគ្រោះដោយមានមណ្ឌលសំចតប៉ោយប៉ែត និងមណ្ឌលសំចតខេត្តដែលកំណត់ជាតំបន់។

ទន្ទឹមនោះដែល ភាគីពាក់ព័ន្ធបានធ្វើការកែសម្រួល និងធ្វើបច្ចុប្បន្នភាព ដើម្បីមានភាពងាយស្រួលនៅក្នុងការកំណត់អត្តសញ្ញាណកម្មជនរងគ្រោះទាំងអស់។

នាជំនួបខាងលើនេះ ក៏មានការចូលរួមពីក្រសួងពាក់ព័ន្ធផ្សេងទៀតក្នុងប្រតិបត្តិការដោះស្រាយបញ្ហាការជួញដូរមនុស្សនៅកម្ពុជាផងដែរ ដោយរដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា បញ្ហាជួញដូរជាបញ្ហាដែលប្រទេសទាំងអស់ត្រូវរួមគ្នាទទួលខុសត្រូវដោះស្រាយ ទោះបីជាបទល្មើសមួយចំនួន ជាមធ្យោបាយថ្មី បង្កឡើងដោយឧក្រិដ្ឋជនក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងរិះរកវិធានការ ដើម្បីបើកប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះយ៉ាងសកម្ម ដោយបើកទូលាយឲ្យមានបណ្តាញរាយការណ៍ទាន់ហេតុការណ៍ និងបើកប្រតិបត្តិការបានរហូតដល់ទៅជាង ១ ០៦៧ករណី ក្នុងរយៈពេលតែ ១ឆ្នាំ ដើម្បីរុករក និងបំផ្លាញបណ្ដាញឧក្រិដ្ឋជន និងសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា បើទោះបីជាករណី ទាំងនោះ មិនមែនជាករណីជួញដូរមនុស្ស ឬមានការផ្ដល់ព័ត៌មានមិនពិតក៏ដោយ។

លោកស្រីថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងបានអំពាវនាវដល់បណ្តា ប្រទេសដែលមានជាប់ពាក់ព័ន្ធ ទាំងជនល្មើស ទាំងជនរងគ្រោះឲ្យរួមសហការជាមួយកម្ពុជា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងដោះស្រាយបញ្ហារួម គ្នា ឲ្យបានល្អប្រសើរ ព្រោះនេះជាបញ្ហារួម មិនមែនជាបញ្ហាដោយឡែក តែកម្ពុជានោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក