ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទារកម្នាក់កើតមកមានជើង៦ ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះឱ្យទទួលបានសុខភាពល្អប្រក្រតីឡើងវិញ

សៀមរាប៖ បើតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថាគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញបន្ទាប់ពីបានធ្វើការវះកាត់ ៤លើក។

បើតាមមន្ទីរពេទ្យគន្ធបុប្ផា ការវះកាត់លើកទី១ ការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ ការវះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។

ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើករួចមក, នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក