ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឈើគ្រញូងកម្ពុជាកំពុងពេញនិយមនៅអារ៉ាប៊ីសាអូឌីត

អន្តរជាតិ៖ ឈើក្រញូងរបស់កម្ពុជានៅតែពេញនិយមនៅក្នុងតំបន់មជ្ឈឹមបូព៌ា ជាពិសេសនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP។

បើតាម AKP ឈើគ្រញូងមិនត្រឹមតែធ្វើឱ្យប្រជាជនអារ៉ាប៊ីសាអូឌីតស្គាល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រទេសទាំងពីរផងដែរ។

ការកែច្នៃឈើគ្រញូងទៅជាទឹកអប់ និងគ្រឿងក្រអូបត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនអារ៉ាប៊ីសាអូឌីត។ និន្នាការនេះត្រូវបានគេអនុវត្តជាយូរមកហើយ ហើយចាត់ទុកថាជាវប្បធម៌របស់អារ៉ាប់។ វប្បធម៌នៃការប្រើប្រាស់ទឹកអប់ និងគ្រឿងក្រអូបនេះ បង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់តាមរយៈការជួញដូរនៅទីផ្សារណាមួយក្នុងប្រទេស។

យោងតាមសារព័ត៌មាន Arab News ឈើគ្រញូងត្រូវបាននាំចូលពីប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសផ្សេងៗទៀត។ ប្រហែល ៩៣ភាគរយនៃជនជាតិអារ៉ាប់គឺជាអ្នកកាន់សាសនាឥស្លាមដែលជឿថាឈើគ្រញូងមានសារៈសំខាន់សម្រាប់សាសនាឥស្លាម ហើយក្លិនក្រអូបរបស់ឈើគ្រញូងអាចព្យាបាលជំងឺមួយចំនួន និងជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់នៅក្នុងវប្បធម៌របស់អារ៉ាប់។

ក្រៅពីការប្រើប្រាស់ទឹកអប់ agarwood ប្រចាំថ្ងៃ មនុស្សតែងតែទម្លាក់ទឹកអប់បន្តិចនៅលើដៃរបស់ភ្ញៀវ និងមិត្តភក្តិដែលមកលេងផ្ទះរបស់ពួកគេ ដើម្បីបង្ហាញពីក្តីស្រលាញ់ និងការស្វាគមន៍។ ក្លិនក្រអូបរបស់ឈើគ្រញូងមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងការចងចាំ វាត្រូវបានគេជឿថានឹងធ្វើឲ្យមិត្តភ័ក្តិ និងភ្ញៀវចងចាំពីបដិសណ្ឋារកិច្ចល្អរបស់ម្ចាស់ផ្ទះ។

ការប្រើប្រាស់ទឹកអប់ និងគ្រឿងក្រអូបពីឈើគ្រញូងក៏ជាវត្ថុអនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសអារ៉ាប៊ីសាអូឌីត។

ឈើគ្រញូង គឺជាប្រភេទឈើក្រអូប ដែលអាចកែច្នៃជាទឹកអប់ សាប៊ូ តែ ប្រេងចម្រុះ និងផលិតផលជាច្រើនទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក