ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុប្រធានទី២ រដ្ឋសភាលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាពដើម្បីត្រៀមខ្លួនក្នុងការកសាងប្រទេសជាតិ

ភ្នំពេញ៖ អនុប្រធានទី២ នៃរដ្ឋសភា លោក វង សូត បានលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាពដើម្បីត្រៀមខ្លួនជួយកសាងប្រទេសជាតិបន្ថែមទៀត។ លោកលើកឡើងបែបនេះក្នុងជំនួបជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន ១០នាក់ ព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅវិមានសភាជាតិកម្ពុជា។

ក្នុងជំនួបព្រឹកថ្ងៃពុធនេះ អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍លោកស្រី ឡា សុភៈ បានថ្លែងថាតំណាងយុវជនកម្ពុជាទាំង ១០នាក់នេះនឹងត្រូវបញ្ជូនទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៧ នៅទីក្រុងតូក្យូ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រីបានបញ្ជាក់ថាគោលបំណងនៃកម្មវិធីនេះមាន៣គឺ លើកកម្ពស់មិត្តភាពយុវជនជប៉ុន និងអាស៊ាន ពង្រីកការយល់ដឹងរបស់យុវជនទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ និងពង្រឹងស្មារីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មានលោកស្រី ឡា សុភៈ បានបញ្ជាក់ថាកម្មវិធីនេះត្រូវបានរៀបចំឡើងដោយប្រទេសជប៉ុននិងថាការចូលរួមនេះមានសារៈសំខាន់ដែលផ្ដល់លទ្ធភាពដល់កម្ពុជាក្នុងការបង្ហាញពីការរីកចម្រើនរបស់ខ្លួន ក៏ដូចជាផ្សព្វផ្សាយពីទេសចរណ៍មកកម្ពុជាផងដែរ។

លោកស្រី៖ «អ៊ីចឹងពេលដែលយុវជនយើងទៅគឺទិសដៅទាំងសមត្ថភាពក៏ឆាកអន្តរជាតិគាត់បានឃើញពីស្ថេរភាពសេដ្ឋកិច្ចនិងវិស័យផ្សេងៗក៏គាត់បានជួបប្រទះនិងបានផ្សព្វផ្សាយដូចគ្នា»

អនុប្រធានទី២ នៃរដ្ឋសភា លោក វង សូត បានលើកឡើងថាបន្ទាប់ពីកម្ពុជាស្វែងរកសន្តិភាពមានពេញលេញសម្រាប់ប្រទេស យុវជនកម្ពុជាជំនាន់ក្រោយមានឱកាសក្នុងការសិក្សារៀនសូត្រទទួលបានចំណេះដឹងពេញលេញ ដែលជាលក្ខណៈអំណោយផលយ៉ាងល្អពីសន្ដិភាពដែលរក្សាបាន។ លោកបន្ថែមថាជាមួយនឹងលក្ខណៈអំណោយផលនេះយុវជនគួរទាញយកឱ្យបានច្រើនពីផ្លែផ្កានេះដើម្បីយកមកអភិវឌ្ឍន៍ខ្លួនត្រៀមដើម្បីបន្ដការងារកសាងជាតិឱ្យរីកចម្រើនលូតលាស់បន្ថែមទៀត។

លោកថា៖ «មិនមែនថាមានស្ថានភាពល្អប្រសើរហើយវាសុទ្ធតែល្អទេ! វាផ្ដើមចេញពីកត្តាផ្ទាល់ខ្លួនរបស់យើងដែរបានជាវាបានអ៊ីចឹង (ចំណេះដឹង) នេះជាអ្វីដែលពូចង់ឱ្យតម្លៃ! សម្រាប់ជួយដល់យុវជនរបស់យើង។ ហើយនេះជាធនធានហើយសម្រាប់បន្តវេន ពូៗនេះមិននៅបានប៉ុន្មានទេ ព្រោះជាក្រិតក្រមធម្មជាតិគង់តែទៅបាត់ទេ»

ក្នុងឱកាសនេះលោកអនុប្រធានទី២ ក៏បានកោតសរសើរដល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលបានដឹកនាំកិច្ចការបានល្អប្រសើរពីអ្នកដឹកនាំអាណត្តិមុន។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP International Cambodia ហៅកាត់ថា SIC ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ដោយអតីតប្រតិភូយុវជនដែលបានចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SEEAYP) ទាំងអស់ក្រោមការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា។ រហូតមកដល់ពេលនេះសមាគមមានសមាជិកសរុបចំនួន ៦០០នាក់។

ជារៀងរាល់ឆ្នាំក្រសួងអប់រំតែងតែរៀបចំការប្រឡងជ្រើសរើសយុវជនកម្ពុជាដើម្បីទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន តាមចំនួនដែលបានកំណត់ខណៈឆ្នាំនេះ បានជ្រើសរើសយុវជន ១០នាក់ចេញពីអ្នកដាក់ពាក្យជាង ៦០០នាក់ទៅដើម្បីចូលរួមក្នុងកម្មវិធីខាងលើ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក