ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់នឹងផ្លូវគឺជានយោបាយឈ្នះឈ្នះសម្រាប់ពិភពលោក

ភ្នំពេញ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីផលប្រយោជន៍នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនផ្ដល់មកកម្ពុជានិងប្រទេសនានាក្នុងគោលនយោបាយនេះ។ លោកចាត់ទុកគំនិតផ្ដួចផ្ដើមនេះគឺជានយោបាយឈ្នះឈ្នះសម្រាប់ពិភពលោកទាំងមូល។

ថ្លែងក្នុងខួប១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាផ្លូវល្បឿនលឿននេះបានចូលរួមក្នុងយុទ្ធសាស្ត្រនៃខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន ដែលបានជួយដល់កម្ពុជាជាច្រើនក្នុងការអភិវឌ្ឍន៍ និងសម្រួលដល់ការដឹកជញ្ជូន។

លោកបានថ្លែងថាកម្ពុជាបានទទួលប្រយោជន៍ជាច្រើនពីគំនិតផ្ដួចផ្ដើមនេះជាពិសេសគឺការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធតែម្ដង ដែលធ្វើឱ្យកម្ពុជារក្សាបានកំនើនសេដ្ឋកិច្ចក្នុងកាលពីមុនជំងឺកូវីដ-១៩បានដល់៧%ភាគរយក្នុងមួយឆ្នាំ។

លោកថា៖ «BRI មិនបានធ្វើបាបកម្ពុជាទេ! វាបានជួយទៅដល់កម្ពុជា និងមិនបានធ្វើជាបន្ទុកឬក៏ជាអន្ទាក់ដល់កម្ពុជាឲ្យកម្ពុជាជាប់បំណុលវ័នករនោះទេ»

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ពោលគឺចាប់តាំងពីឆ្នាំ២០១៣មក។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាន វិនធាន បានថ្លែងក្នុងពិធីនោះផងដែរថាឆ្នាំនេះជាខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានរក្សានូវមិត្តភាពដ៏ល្អនេះពីមួយជំនាន់ទៅមួយចំនួន ជាពិសេសបានពង្រឹងកាន់តែខ្លាំងនូវគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយនឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងសហគមន៍វាសនារួមគ្នារវាងប្រទេសកម្ពុជា-ចិនថ្មីផងដែរ។

លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ នឹងផ្ដល់អត្ថប្រយោជន៍និងកសាងសហគមន៍រវាងប្រទេសទាំងពីរ ប្រាកដជានឹងអាចលេចចេញនូវសមិទ្ធផលថ្មីៗជាច្រើនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាកម្ពុជាយល់ពីគំនិតរបស់លោកប្រធានាធិបតី ស៊ី ដែលចង់ឱ្យប្រទេសនានាក្នុងគំនិតផ្ដួចផ្ដើមនេះរួចផុតពីភាពក្រីក្រដែលជាគំនិត ឈ្នះឈ្នះសម្រាប់នយោបាយពិភពលោក។

ចាប់តាំងពីបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះវិស័យអាទិភាពជាច្រើនជាពិសេសគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាជំនួយរបស់រដ្ឋាភិបាលចិនឬវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិនបានកើតឡើងនៅកម្ពុជា ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ , ពហុកីឡដ្ឋានជាតិមរតកតេជោ , អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្ថានីយវារីអគ្គិសនីតាតៃជាដើម។

ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ» និង «ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេននិងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព បរិយាបន្ន រៀនសូត្រពីគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ គិតត្រឹមចុងឆ្នាំ ២០២២ មានប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក