លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ៥ទីតាំងក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

ព្រះសីហនុ៖ ផែនការងារប្រឆាំងគ្រឿងញៀន នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនដែលប្រព្រឹត្ដនៅគោលដៅផ្សេងៗគ្នាជាបន្ដបន្ទាប់ នៅក្នុងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យសរុប ២១នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងគោលដៅទី១ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ជនជាតិខ្មែរ។ គោលដៅទី២ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ខារ៉ាអូខេ ស៊ីនហាយ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២៤នាក់ ក្នុងនោះស្រី ៩នាក់ ជនជាតិខ្មែរ ក្រោយពីសាកសួរ និងធ្វើតេស្ដស្វែងរកសារធាតុញៀន កម្លាំងជំនាញរកឃើញអ្នកមិនពាក់ព័ន្ធចំនួន ៨នាក់ (ស្រី ៤នាក់) ដែលជាបុគ្គលិកបម្រើការងារនៅក្នុងខារ៉ាអូខេ ស៊ីនហាយ និងដោយមានឯកភាពពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានអប់រំណែនាំ ធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកជនសង្ស័យចំនួន ១៦នាក់ (ស្រី ៥នាក់) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្ដនីតិវិធី។

ទន្ទឹមនោះ សមត្ថកិច្ចក្នុងគោលដៅទី៣ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ជនជាតិខ្មែរ។ គោលដៅទី៤ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុដដែលឃាត់ខ្លួនជនសង្ស័យ ១នាក់ ជនជាតិខ្មែរ។

ជាមួយគ្នានេះ ក្នុងគោលដៅទី៥ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២និង០០នាទី នៅចំណុច ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងនោះមានស្រី ១នាក់។

ក្នុងប្រតិបត្តិការនៅភូមិសាស្រ្តទាំង ៥ទីតាំងនេះ កម្លាំងជំនាញសម្រេចចិត្ដឃាត់ខ្លួនជនសង្ស័យចំនួន ២១នាក់ ក្នុងនោះមានស្រី ៦នាក់ ជាជនជាតិខ្មែរ ដោយដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៥៩៦,៦៧ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន ១គ្រឿង ម៉ូតូចំនួន ១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន ២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ៩ជ្រុញ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក