ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិកោតសរសើរនិងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ

ភ្នំពេញ៖ លោកស្រី អាន ម៉ារី ស្កេលតុន (Ann Marie SKELTON) ប្រធានគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ (UNCRC) បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ ពិសេសពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។

ការថ្លែងរបស់លោកស្រី អាន ម៉ារី ស្កេលតុន បែបនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ជាមួយលោកស្រី Ann Skelton ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ព្រមទាំងសហការី នៅសណ្ឋាគារ Raffles Hotel Le Royal នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

គោលបំណងនៃជំនួបប្រជុំគឺដើម្បីពិភាក្សា និងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។

លោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ខ្លឹមសារនៃជំនួបនេះក៏មានគោលបំណងដើម្បីពន្លឿនដល់ការអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារ និងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ថ្លែងក្នុងជំនួបនោះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានលើកឡើងថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងអនុវត្តអនុសាសន៍ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយយូនីសេហ្វ។

លោករដ្ឋមន្ត្រី ជា សុមេធី ក៏បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលច្បាប់នេះ នឹងត្រូវពិនិត្យបញ្ចប់ និង ដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមុននឹងដាក់ស្នើទៅរដ្ឋសភាពដើម្បីអនុម័ត នាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី បានថ្លែងបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រទាំងជំនួយបច្ចេកទេស និងការផ្តល់ជាមូលនិធិរបស់អង្គការUNICEF មកក្រសួង ពិសេសចំពោះការគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារកុមារ និង សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក