ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្រ្តីជាន់ខ្ពស់សង្គមកិច្ចដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ជួយដល់ជនរងគ្រោះពីការជួញដូរមនុស្ស

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា ដឹកនាំកិច្ចប្រជុំលើកទី១ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមរបស់គម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស ដែលមានការចូលរួមពីតំណាងជាន់ខ្ពស់នៃ JICA កម្ពុជា លោក Yanagawa Shinji និង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

លោក ញ៉ឹក វណ្ណារ៉ា បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចតែងតែយកចិត្តទុកដាក់ និងផ្តាំផ្ញើរពាក់ព័ន្ធនឹងការជួញដូរមនុស្សនេះត្រូវយកចិត្តទុកដាក់រាល់ករណី ពិភាក្សារាល់កិច្ចការដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ តម្រូវឱ្យស្វែងរកធាតុចូលឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីជាគំនិតអាចជួយដល់ជនរងគ្រោះពីការជួញដូរ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះរំពឹងថាកិច្ចសហការជាមួយ JICA និងតាមរយៈការអនុវត្តដែល JICA ជ្រើសយកខេត្តក្រុមគោលដៅ៣ គឺខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ និងខេត្តសៀមរាបនោះ នឹងមានផលសម្រេចល្អដល់កម្ពុជា ជាពិសេសដល់ជនរងគ្រោះដោយការជួញដូរមនុស្ស។

ក្នុងឱកាសនោះដែរ តំណាងជាន់ខ្ពស់នៃ JICA កម្ពុជា លោក Yanagawa Shinji បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះមានការចូលរួមដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលប្តេជ្ញាចិត្តក្នុងការដោះស្រាយ និងជះឥទ្ធិពលជាវិជ្ជមានលើប្រធានបទសំខាន់នៃការជួញដូរមនុស្ស។ នេះជាកិច្ចខិតខំប្រឹងប្រែងលើកដំបូងដើម្បីធានាថាគ្រប់ភាគីពាក់ព័ន្ធនឹងពិភាក្សា និងធ្វើការរួមគ្នាសម្រាប់គម្រោងក្នុងវិស័យ និងកម្រិតផ្សេងៗ ដើម្បីសម្រេចបានលទ្ធផលជាអតិបរមាប្រកបដោយប្រសិទ្ធភាព។

គម្រោងនេះមានគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពផ្តល់សេវាសម្រាប់អ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ជាពិសេសក្រសួងនិងមន្ទីរសង្គមកិច្ច ជាមួយនឹង វិធីសាស្រ្តផ្តោតលើអ្នករស់រានមានជីវិត (SOT) តាមរយៈការដោះស្រាយឧបសគ្គជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នករស់រានមានជីវិតពីការជួញដូរ។ JICA ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ និងកិច្ចសហការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាគម្រោងនេះនឹងសម្រេចបាននូវលទ្ធផលសំខាន់ៗក្នុងការគាំទ្រ SOT។

បន្ទាប់ពីបានជួបប្រជុំពិភាក្សាពិគ្រោះយោបល់គ្នារវាងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងភាគី JICA បានទទួលលទ្ធផលជាផ្លែផ្កា ហើយភាគីទាំងពីរបានព្រមព្រៀងលើចំណុចជាច្រើន ដែលអាចជួយដល់ជនរងគ្រោះដោយអំពើជួញដូរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក