ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

សៀមរាប៖ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា៕

អាជ្ញាធរជាតិអប្សរា បានឱ្យបានឱ្យដឹងទៀតថា ភ្ញៀវទេសចរបាមពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។

លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។

ដោយឡែក ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ៊ុំស្រី នូ យ៉ន បានសរសើរថា ស្ពានហាលខាងលិចអង្គរវត្តពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ លោកស្រីយល់ថា ការជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានឃើញ។

ជាមួយគ្នានេះ ទេសចរអន្តរជាតិ លោកស្រី Linda និង អ្នកស្រី Hidi ដែលជាជនជាតិអាមេរិក បានដើរឆ្លងកាត់ស្ពានហាលជាលើកដំបូង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។

អ្នកទេសចរបរទេសទាំង២ បង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំងពីរមានសំណាងណាស់ ពីព្រោះដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពានហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូង។

គួរឱ្យដឹងដែរថា ការពោលសរសើរអំពីការងាររបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលព្រមទាំងសម្រស់ស្ពានហាលខាងលិចអង្គររបស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ កើតមានឡើងបន្ទាប់ពីស្ពានហាលខាងលិចអង្គរ បានជួសជុលរួចរាល់ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក