ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំង SKY KTV ឃាត់ខ្លួនបានជាង ១០០នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន។

អនុវត្តតាមបទបញ្ជារបស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ កាលពីវេលាម៉ោង២៣:៥០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន ៤២នាក់ ស្រី ៧នាក់ រួមមាន ឥណ្ឌូនេស៊ី ចំនួម ២១នាក់ ស្រី១នាក់ វៀតណាមចំនួន ១៥នាក់ ស្រី ២នាក់ ចិន ចំនួន ៣នាក់ ស្រី ១នាក់ និងថៃ ចំនួន ៣នាក់ ស្រី ៣នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតបានម្សៅម៉ត់សថ្លា ៦កូនថង់ និង ១កូនថង់តូច ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ១កញ្ចប់ ពណ៌ក្រហម (រូបទំពាំងបាយជូរ) ១កញ្ចប់ ពណ៌លឿង ១០កញ្ចប់ ពណ៌ទឹកក្រូច ១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (L V) ១កញ្ចប់។

គួរឱ្តដឹងដែរថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក