ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីមានជំនឿថាពលរដ្ឋនៅខេត្តព្រះសីហនុគឺជាពលរដ្ឋដែលមានចំណូលខ្ពស់ជាងគេនៅឆ្នាំ២០៥០

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រី សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាខេត្តព្រះសីហនុគឺជាពេជ្រដែលមិនទាន់ច្នៃ ដោយថារាជរដ្ឋាភិបាលនិងកែច្នៃពេជ្រនេះឲ្យទៅជាពេជ្រដែលមានតម្លៃ។ ហើយនៅថ្ងៃអនាគតស្របពេលដែលប្រទេសកម្ពុជាក្លាយទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ប្រជាជននៅខេត្តព្រះសីហនុគឺជាប្រជាជនដែលមានជាងគេនៅក្នុងប្រទេសផងដែរ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៥ពាន់នាក់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្ដានុពលមួយ ដែលមានលក្ខណៈសមប្រកបទាំងអស់ ទាំងកំពង់ផែ ទាំងតំបន់សេដ្ឋកិច្ចពិសេស ទាំងទេសចរណ៍ ដែលសម្ដេចមើលឃើញថា គឺជាសក្ដានុពលដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាដែលនឹងអាចក្លាយទៅជាថាមពលទ្រទ្រង់សេដ្ឋកិច្ចប្រទេសទាំងមូលផងដែរ។

សម្ដេចថា៖ «សង្ឃឹមថានៅ ប្រាំឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ គោលការណ៍២០៥០ ដែលប្រទេសយើងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ខេត្តព្រះសីហនុគឺជាខេត្តនាំមុខគេមួយនៃចំណូលសេដ្ឋកិច្ច»។

សម្ដេចមានជំនឿថា នៅឆ្នាំ២០៥០ ប្រជាជននៅខេត្តព្រះសីហនុនឹងក្លាយជាប្រជាជនដែលមានចំណូលខ្ពស់ជាងគេនៅក្នុងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក