ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

នាយករដ្ឋមន្ត្រីថាការជាប់គាំងអចលនទ្រព្យមិនមែនមានតែប្រទេសកម្ពុជានោះទេ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជាប់គាំងនៅក្នុងវិស័យអចលនទ្រព្យមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេ ពោលគឺមាននៅតាមបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោក។ សម្ដេចថានេះគឺជាវដ្ដឡើងចុះនៃវិស័យចលនទ្រព្យដែលកើតឡើងជារៀងរាល់ ១០ឆ្នាំម្ដង។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៥ពាន់នាក់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការជាប់គាំងនៃវិស័យចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ដោយថានៅពេលនេះរាជរដ្ឋាភិបាលកំពុងតែបង្កើតក្រុមការងារក្នុងការដោះស្រាយបញ្ហាជាប់ទាំងនេះហើយ។

សម្ដេចក៏បានលើកឡើងដែរថា បញ្ហាជាប់គាំងនៃវិស័យចង់ដាក់ទ្រព្យមិនមែនកើតទៅក្នុងប្រទេសកម្ពុជាទេ គឺមាននៅស្ទើរតែគ្រប់បណ្ដាលប្រទេសផ្សេងទៀតនៅលើពិភពលោកហើយនេះគឺជាវត្តរយៈពេល ១០ឆ្នាំម្ដង។

ជាមួយគ្នានេះសម្ដេចធិបតីក៏បានលើកឡើងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខសម្ដេចនិងជួបជាមួយនឹងវិស័យឯកជនដើម្បីស្វែងយល់អំពីការលំបាកក៏ដូចជារកដំណោះស្រាយជូនវិស័យឯកជនទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក