ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីមានមោទកភាពចំពោះកីឡាករកម្ពុជាដែលឡើងប្រកួតកាលពីយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញមោទកភាពចំពោះកីឡាករលោក ព្រំ សំណាង ធឿន ធារ៉ា រឿង សោភ័ណ្ឌ ផល សោភ័ណ្ឌ បឺត សង្ឃឹម និងកីឡាករ ឈុត សេរីវណ្ណថង ដែលបានឡើងប្រកួតជាមួយកីឡាករបរទេសកាលពីយប់ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា កន្លងទៅ។

សម្ដេចធិបតីបានសរសេរលើបណ្ដាញសង្គមសម្ដេចកាលពីយប់ថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព។

សម្ដេចថា៖ «លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ»។

គួរឲ្យដឹងផងដែរថា យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការប្រកួតដែលគ្រប់គ្នាទន្ទឹងរង់ចាំ រវាងកីឡាករសញ្ជាតិភូមាលោក ដាវ លីដុឌ នឹងកីឡាករកម្ពុជា ព្រំ សំណាង។

បន្ទាប់ពីប្រកួតក្នុងរយៈពេល ៩នាទីដោយមិនអាចផ្ដួលគូរប្រកួតឲ្យសន្លប់ ឬបោះបង់ការប្រកួតបានយោងតាមលក្ខខន្តនៃការប្រកួត Mas fight នោះកីឡាករទាំងពីរទទួលបានលទ្ធផលស្មើគ្នា។

អ្វីដែលជាការកត់សម្គាល់បន្ទាប់ពីបានប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៩នាទីជាមួយនឹងកីឡាករ ព្រំ សំណាង លោក ដាវ លីដុឌ បានលើកទង់ជាតិកម្ពុជា និងមីយ៉ាន់ម៉ា ចងភ្ជាប់គ្នាបង្ហាញឡើងទៅលើដែលបានបញ្ជាក់ពីមិត្តភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក