ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី និងភរិយាចូលរួមអបអរសាទរជូនចំពោះលោកស្រី ពេជ ចន្ទមុន្នី ដែលទទួលបានពានកិត្តិយសថ្នាក់មាសពី FAPW

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និងភរិយាលោកស្រី ជា ផល្គុន បានចូលរួមផ្ញើសារអបអរសាទរជូនចំពោះលោកជំទាវទី១ និងជាអគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសដែលលោកស្រីទទួលបានពានកិត្តិយសថ្នាក់មាស និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ពីមិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិក។

លោករដ្ឋមន្ត្រី ជា សុមេធី និងភរិយាលោកស្រី ជា ផល្គុន បានលើកឡើងថា ការប្រគល់ពានកិត្តិយសពី FAPW ជូនចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី គឺជាការទទួលស្គាល់នូវការខិតខំបំពេញកាតព្វកិច្ចដឹកនាំសមាគមកាយឬទ្ធិកម្ពុជារបស់លោកស្រីបណ្ឌិតនូវបេសកកម្មស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ក្នុងការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលធ្វើឲ្យកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។

គួរឲ្យដឹងផងដែរថា មិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិកបានប្រគល់ពានកិត្តិយសថ្នាក់មាស និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ជូនអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ ដែលប្រព្រឹត្តទៅនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក