ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បេក្ខជនអាយុច្រើនជាងគេ បានចូលរួមប្រឡងបាក់ឌុបជាលើកទី២ ដោយមិនបោះបង់ចោលក្តីស្រមៃ

បន្ទាយមានជ័យ៖ បេក្ខជនប្រឡងដែលមានវ័យចំណាស់ជាងគេនៅទូទាំងប្រទេសកម្ពុជា លោកស្រី ហែម ស៊ីណាត អាយុ ៥៧ឆ្នាំ កំពុងទាញការចាប់អារម្មណ៍សារជាថ្មី ដោយគាត់បានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិជាលើកទី២។

លោកស្រី ហែម ស៊ីណាត បានឲ្យដឹងថា នេះគឺជាលើកទីពីរដែលលោកស្រី បានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំមុនមិនទទួលបានលទ្ធផលជាប់ក៏ដោយ ប៉ុន្តែលោកស្រីនៅតែបន្តប្តេជ្ញា តស៊ូក្នុងការប្រឡងជាថ្មីម្តងទៀតដោយមិនចោញបង់ក្តីស្រមៃនោះឡើយ។

លោកស្រីបញ្ជាក់ថា ប្រសិនជាឆ្នាំនេះទទួលបានលទ្ធផលដូចឆ្នាំមុនលោកស្រី និងបន្តចូលរួមប្រឡងបន្តទៀត បើសិនក្រសួងអនុញ្ញាតឱ្យរូបគាត់ចូលរួមប្រឡងដើម្បីបំពេញក្តីស្រមៃ។

លោកស្រី ហែម ស៊ីណាត ក៏បានរៀបរាប់ពីស្ថានភាពគ្រួសាររបស់គាត់ថា សព្វថ្ងៃគាត់រស់នៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយប្តីរបស់លោកស្រីបានទទួលមណៈភាព បច្ចុប្បន្នលោកស្រីមានកូន ៤នាក់ ចៅ ៧នាក់ ខណៈសព្វគាត់ជាគ្រូបង្រៀនអក្ខរកម្មនៅក្នុងភូមិ ដោយទទួលបានប្រាក់បៀវត្ស ៥០ម៉ឺនរៀល។

ទន្ទឹមនេះ លោកស្រី ហែម ស៊ីណាត ការដែលលោកស្រីបន្តប្រលងនេះគឺដើម្បីបន្តការសិក្សា និងធ្វើជាគំរូសិស្សជំនាន់ក្រោយ បានយល់អំពីសារសំខាន់នៃការសិក្សាហើយការសិក្សាមានតម្លៃខ្លាំងណាស់ ការសិក្សាក៏មិនមែនសិក្សាតែមួយថ្ងៃឬពីរថ្ងៃ មួយឆ្នាំនោះទេ ពោលគឺការសិក្សាពេញមួយជីវិត។

គួរឱ្យដឹងដែរថា លោកស្រី ហែម ស៊ីណាត ប្រឡងនៅមណ្ឌលអនុវិទ្យាល័យ ទឹកថ្លា ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅបន្ទប់លេខ២០ លេខតុ ៤៨៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក