ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រតិភូបរទេសដែលមកចូលរួមសន្និបាតលើកទី៧ មិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកបង្ហាញការពេញចិត្តចំពោះការរៀបចំរបស់កម្ពុជា

សៀមរាប៖ ប្រតិភូបរទេសដែលមកចូលរួមសន្និបាតលើកទី៧ មិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញចំណាប់អារម្មណ៍ទៅនឹងការរៀបចំរបស់សមាគមកាយឬទ្ធិនារីកម្ពុជាដែលធ្វើឱ្យពួកគេមានការពេញចិត្ត និងសប្បាយរីករាយជាខ្លាំង។


ថ្លែងប្រាប់សារព័ត៌មាន EAC News បន្ទាប់ពីពិធីបើកសន្និបាតកាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ក្នុងទឹកដីអង្គរនៃខេត្តសៀមរាប កាយឬទ្ធិនារីពីប្រទេសអូស្ត្រាលី លោកស្រី Sigrid ថាលោកស្រីពិតជាពេញចិត្តចំពោះការរៀបចំនេះណាស់ខណៈលោកស្រីក៏បានបង្ហាញពីការពេញចិត្តដែលមកកាន់ប្រទេសកម្ពុជាជាលើកដំបូងរបស់លោកស្រីផងដែរ។


លោកស្រីថា៖ "កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយខ្ញុំគិតថាខ្ញុំស្រឡាញ់ប្រទេសនេះហើយៗខ្ញុំនឹងត្រលប់មកវិញនៅថ្ងៃណាមួយ។ ការរៀបចំសន្និបាតនៅថ្ងៃនេះក៏ទទួលស្គាល់យ៉ាងល្អដែរ អ្នករាល់គ្នាមានភាពរួសរាយរាក់ទាក់នឹងយើង"។

តំណាងកាយឬទ្ធិពីទីក្រុងហុងកុងប្រទេសចិនលោកស្រី Sui Lan បានថ្លែងថា សមាគមកាយឬទ្ធិនារីកម្ពុជាបានរៀបចំសន្និបាតនេះបានយ៉ាងល្អ ជាពិសេសគឺការធ្វើបដិសណ្ឋារកិច្ចតែម្ដង។


លោកស្រីថា៖ «យើងអាចមើលឃើញថាពួកគេបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យខ្លាំង»

អ្នកស្រីសង្ឃឹមថា បន្ទាប់ពីបញ្ចប់សន្និបាតនេះអ្នកចូលរួមនឹងទទួលបាននូវការចងចាំនឹងអនុស្សារវរីយ៍ជាច្រើនពីកម្ពុជា។

តំណាងកាយឬទ្ធិនារីពីប្រទេសកូរ៉េខាងត្បូងលោកស្រី Sun-Kyo Jung បានលើកឡើងថាក៏បានលើកឡើងស្រដៀងគ្នាដែលថាការទទួលស្វាគមន៍ពីសំណាក់ម្ចាស់ផ្ទះចំពោះក្រុមកាយឬទ្ធិនារីកូរ៉ពិតជាកក់ក្ដៅ និងពេញចិត្តជាខ្លាំង ខណៈលោកស្រីក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជាក្នុងសមាគមន៍កាយឬទ្ធិនារីពិភពលោកផងដែរ។


លោកស្រីថា៖ «ប្រទេសចំនួន៥៥ ចូលរួមនៅទីនេះ ហើយរួមទាំងខ្ញុំជាសមាជិកចាស់ដែលបានចូលរួមនៅទីនេះ ហើយសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចរបស់អ្នកចំពោះសមាជិក និងសមាគមមគ្គុទ្ទេសក៍កុមារីកម្ពុជារបស់យើងដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការរៀបចំមហាសន្និបាត សូមអរគុណច្រើន»

គួរឱ្យដឹងដែរថាសមាគមកាយឬទ្ធិនារីកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតលើកទី៧ មិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រមៃមើលឱកាស ផ្ដល់អំណាចដល់កុមារី និងយុវតី» (Imagine Possibilities) រៀបចំឡើងនៅលើទឹកដីអង្គរខេត្តសៀមរាប ដែលដឹកនាំស្ដ្រីទី១នៃកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ដោយមានសមាជិកចូលរួមរាប់រយនាក់ពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះក៏ជាការតៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយឬទ្ធិនារីពិភពលោកផងដែរ (39th WAGGGS World Conference)។

ថ្លែងក្នុងពិធីបើកកាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីស្នងការកាយឬទ្ធិនារីកម្ពុជា ពេជ ចន្ទមុន្នី បានថ្លែងថា មហាសន្និបាតនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់សមាគមកាយឬទ្ធិនារីពិភពលោក (WAGGGS) និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ដែលមានលក្ខណៈជាការជួបជុំថ្នាក់តំបន់ដ៏ធំ ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងឮពីសមិទ្ធផលដែលសម្រេចបានកន្លងមកលើកិច្ចការងារជួយ កុមារី យុវតី ស្ត្រីវ័យក្មេង នៅទូទាំងពិភពលោកឱ្យបានទទួលនូវចំណេះដឹងបទពិសោធន៍ និងលទ្ធភាពសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើឡើង។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនៅថ្ងៃនេះផងដែរដោយបានថ្លែងសារគាំទ្រដល់សកម្មភាពរបស់សមាគមកាយឬទ្ធិនារីពិភពលោក ជាពិសេសកម្ពុជាដោយថាពិតជាបានលើកស្ទួយការចូលរួមរបស់យុវតី និងក្មេងស្រីឱ្យទទួលបាននូវឱកាសដើម្បីអភិវឌ្ឍន៍ខ្លួនឯង ដែលជួយជាច្រើនដល់ក្នុងសង្គមជាតិ។

សម្ដេចបានបង្ហាញការសោកស្ដាយផងដែរ ដែលនៅបណ្ដាប្រទេសមួយចំនួនសិទ្ធិរបស់ស្ដ្រី និងក្មេងស្រីត្រូវបានគៀបសង្កត់ដោយថានេះជាការការបាត់បង់ធនធានដ៏រឹងមាំសម្រាប់សង្គមជាតិ។

សម្ដេចថា៖ «ជាមួយនឹងការគាបសង្កត់ពីកត្តាសកម្មភាពផ្សេងៗដូចជាសង្គមប្រពៃណីសេដ្ឋកិច្ចកត្តាកង្វះការយល់ដឹង។ ស្ត្រីរាប់លាននាក់នៅលើពិភពលោកត្រូវបានរារាំងមិនឲ្យទទួលបាននូវឱកាសក្នុងការអភិវឌ្ឍន៍ ខ្លួនឯង និងចូលរួមសកម្មភាពសង្គម ក្នុងកិច្ចសហការដំបូងរបស់ខ្លួន។ សម្រាប់ខ្ញុំនេះគឺជាការបាត់បងធនធានមនុស្សដ៏រឹងមាំប្រកបដោយចីរភាពសម្រាប់សង្គមជាតិប្រសិនបើពួកគាត់បាត់ឱកាសនេះ»

សម្ដេចថា អាស្រ័យដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។

សម្ដេចបានថ្លែងថា៖ «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក