ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

បេក្ខជនជាជនដើមភាគតិចក្នុងខេត្តរតនគីរីជិត ៩០០នាក់ ចូលរួមប្រឡងបាក់ឌុបឆ្នាំ២០២៣

រតនគិរី៖ ដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ក្នុងខេត្តរតនគិរី មានមណ្ឌលប្រឡងសរុប ៣មណ្ឌល និងមានបេក្ខជនប្រឡងសរុបជិត ២ពាន់នាក់ ក្នុខណៈមានបេក្ខជនជាជនជាតិដើមភាគតិចជិត ៩០០នាក់។

អភិបាលស្តីទីខេត្តរតនគិរី លោក ងិន ណែល បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ នាថ្ងៃទីចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងបានលុង ខេត្តរតនគិរី ដោយបានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ អ្នកចេះគឺជាប់។

ក្នុងឱកាសនោះ លោក ងិន ណែល បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ជាមួយគ្នានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី លោក ខាត់ សាម៉ាល់ ឲ្យដឹងថា សម្រាប់ខេត្តរតនគិរីមានមណ្ឌលប្រឡងមានចំនួន៣ មណ្ឌលរួមមាន មណ្ឌលវិទ្យាល័យសម្តេចឪសម្តេចម៉ែ មណ្ឌលវិទ្យាល័យហ៊ុនសែនភូមិថ្មី និងមណ្ឌលអនុវិទ្យាល័យ ប៊ូ ថងទេសអន្លុង។

លោកបានបញ្ជាក់ថា សរុបទាំង៣មណ្ឌលមានបេក្ខជសរុប ១ ៨៨៣នាក់ ក្នុងនោះមានស្រីចំនួន ៩៤៦នាក់ ដោយមានបេក្ខជនជាជនជាតិដើមភាគតិចចំនួន ៨៧៣នាក់ ស្រី ៤៤៤នាក់ផងដែរ។

រដ្ឋបាលខេត្តរតនគិរីគូសបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ក៏មិនខុសពីឆ្នាំមុននោះដែរ ដោយបានបន្តផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្តរតនគិរី សម្រាប់កន្លែងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ជាមួយគ្នានោះក៏បានរៀបចំក្រុមគ្រូពេទ្យនិងថ្នាំពេទ្យសម្រាប់ករណីបញ្ហាសុខភាពណាមួយ ពិសេសបានចាត់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសហការគ្នាតាមមើលថែការពារ២៤ លើ ២៤ម៉ោងផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក