ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាស្នើចិនឱ្យជួយផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជាដើម្បីជំរុញទេសចរណ៍ឡើងវិញ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានស្នើដល់ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិនលោក លូវ ឈីនជៀន (Lou Qinjian) ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជាទៅក្នុងប្រទេសចិនដើម្បីទាក់ទាញទេសចរណ៍ពីចិនមកកម្ពុជាឡើងវិញ។

ការលើកឡើងនេះក្នុងអំឡុងពេលដែលលោក លូវ ឈីនជៀន ធ្វើទស្សនកិច្ចមកកម្ពុជា នឹងបានជួបពិភាក្សាជាមួយសម្ដេចប្រធានរដ្ឋសភានៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ភ្នំពេញ។

នាយខុទ្ទកាល័យសម្ដេចប្រធានលោក កែវ ពិសិដ្ឋ បានថ្លែងក្នុងសន្នីសិទសារព័ត៌មានថា ក្នុងជំនួបនោះសម្ដេចប្រធានបានស្នើឱ្យប្រទេសជួយផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមានការវិនិយោគ ក៏ដូចជាទេសចរណ៍ពីចិនមកកម្ពុជាបានច្រើនបន្ថែមទៀត។

លោកថា៖ «នៅពេលអតីតភ្ញៀវទេសចរណ៍ចិនគឺជាភ្ញៀវទេសចរណ៍មួយដែលមានចំនួនច្រើនជាងគេនៅប្រទេសកម្ពុជា។ អ៊ីចឹងយើងស្នើសុំឱ្យភាគីដៃគូហ្នឹងមេត្តាចូលរួមចំណែកក្នុងការលើកកម្ពុជាជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាសាជាថ្មី»

បើតាមលោក កែវ ពិសិដ្ឋ ថាលោក លូវ ឈីនជៀន បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រួមទាំងទេសចរណ៍ និងការវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បានប្រមាណ ៣លាននាក់ ក្នុងនោះអ្នកដំណើរពីប្រទេសចិនមានប្រមាណ ៣១ម៉ឺននាក់ (មកធ្វើពាណិជ្ជកម្មជាង ២៣ម៉ឺននាក់ និងទេសចរណ៍ជាង ៨ម៉ឺនននាក់)។

ក្នុងជំនួបព្រឹកនេះថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីការរឹតចំណងទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរដែលឈានដល់កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលបានបញ្ហាពីការប្ដេជ្ញាចិត្តឆ្ពោះទៅរកការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការណ៍ឈានឡើងមួយកម្រិតទៀត។ ខណៈប្រធានរដ្ឋសភាកម្ពុជាបានស្នើដល់ប្រទេសចិនឱ្យជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់មន្ត្រីអគ្គលេខាធិការដ្ឋាន ដើម្បីរដ្ឋសភាអាចសម្រេចបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ស្របតាមសម័យបច្ចេកវិទ្យានិងបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនតំណាងរាស្រ្ត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក