ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជនចូលរួមប្រឡងបាក់ឌុបឆ្នាំ២០២៣ ក្នុងខេត្តបាត់ដំបងសរុបចំនួនជាង ៩ពាន់នាក់

បាត់ដំបង៖ បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ក្នុងខេត្តបាត់ដំបង សរុបចំនួនជាង ៩ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបាត់ដំបង លោក សាមឺឌី ស៊ីវឌ្ឍនា និង អភិបាលរងខេត្តបាត់ដំបង លោក ធូ ភា ព្រមទាំងភាគីពាក់ព័ន្ធ បានអញ្ជើញបើកហឹប និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិបាត់ដំបង។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លោក យី សុងគី បានថ្លែងឱ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ នៅទូទាំងខេត្តបាត់ដំបងមានបេក្ខជនចូលរួមសរុប ៩ ៣០០នាក់ ក្នុងនោះស្រីចំនួន ៥ ១០៤នាក់ បែងចែកជា ១៤មណ្ឌល នៅក្នុងក្រុងបាត់ដំបង ១៣មណ្ឌល និងស្រុកសង្កែ ១មណ្ឌល។

លោក យី សុងគី បានបន្តថា ដំណើរការប្រឡងទទួលបានការគាំទ្រពីអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ជំនួយការអប្បមាទដែលជ្រើសយកគរុសិស្ស មន្រ្តីសុខាភិបាលប្រចាំការនៅតាមមណ្ឌល គណៈកម្មការអនុរក្ស គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការកណ្ដាល និងការចូលរួមរក្សាសន្តិសុខសណ្ដាប់ពីកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។

លោកបានឱ្យដឹងបន្ថែមថា សម្រាប់ការប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះដូចកាលពីឆ្នាំមុនដែរ គឺរដ្ឋបាលខេត្តទទួលបន្ទុកលើការចំណាយថ្លៃផ្ញើកង់ ម៉ូតូ សម្រាប់បេក្ខជនទាំងអស់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំឱ្យដំឡើងថ្លៃ ត្រូវរក្សាតម្លៃរបស់ឱ្យនៅដដែលដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បេក្ខជនដែលមកពីស្រុកនានាអាចស្នាក់នៅឬហូបចុកក្នុងកម្រិតថវិកាសមរម្យណាមួយ និងដើម្បីចូលរួមចំណែកជាមួយប្រទេសជាតិតាមរយៈការមិនដំឡើងថ្លៃសេវា ក្នុងន័យលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក