ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ថ្នាក់ក្រោមជាតិមានរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឲ្យពង្រឹងនូវបទដ្ឋានរចនាសម្ព័ន្ធប្រព័ន្ធការងាររបស់ខ្លួន រៀបចំកែសម្រួលនីតិវិធីនានាមានស្តង់ដារ និងរហ័សជូនទៅដល់សាធារណៈជនដែលទៅទទួលសេវា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយជំរុញទៅកាន់រដ្ឋបាល ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ទាំងអស់ពង្រឹងយន្តការច្រកចេញចូលតែមួយដើម្បីការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរ។
ជាមួយគ្នានេះសម្ដេចបានបញ្ជាក់ថាការងារទាំងអស់នេះ ត្រូវមានតម្លាភាពនិងភាពស្អាតស្អំចំពោះជាតិ ហើយរដ្ឋបាលរាជធានី ខេត្ត ត្រូវគ្រប់គ្រងតាមដានទៅដល់ក្រុងស្រុកខណ្ឌសង្កាត់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕