ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងអប់រំមិនដែលមានការថ្លោះធ្លោយធ្វើឱ្យបែកធ្លាយវិញ្ញាសាណាមួយមុនប្រឡងឡើយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា រាល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺក្រសួងអប់រំពុំដែលឱ្យមានការបែកធ្លាយវិញ្ញាសាមុនថ្ងៃប្រឡងមកដល់នោះទេ ពោលក្រសួងតែងតែធ្វើការគិតគូយ៉ាងម៉ត់ចត់ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយលើគ្រប់ដំណើរការប្រឡងទាំងអស់។

ក្រោយបើកវិញ្ញាសាដំបូងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកម៉ោង៧ ថ្ងៃប្រឡងទី១ ថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហង់ជួន ណារ៉ុន បានថ្លែងមកកាន់អ្នកសារព័ត៌មានដូច្នេះថា៖ «យើងសូមបញ្ជាក់ថា មិនមានការបែកធ្លាយ (វិញ្ញាសា) ពីព្រោះយើងធ្វើគឺមានការម៉ត់ចត់ណាស់ សូម្បីសោរដែលត្រូវកាន់គឺត្រូវខុសគ្នាហើយមានការត្រួតពិនិត្យជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយមិនត្រឹមតែនៅលើក្រដាសទេ គឺនៅលើទំព័រហ្វេសប៊ុកទៀត»។

បើតាមលោក ហង់ជួន ណារ៉ុន ការប្រឡងបាក់ឌុបនៅឆ្នាំនេះ គឺជាការប្រឡងរឹតបន្តឹងឆ្នាំទី១០ហើយ ពោលពុំមានការបែកធ្លាយវិញ្ញាសាប្រឡងណាមួយឡើយ ខណៈកាលពីមុនប្រឡងឆ្នាំនេះពីរបីថ្ងៃ មានការបែកធ្លាយវិញ្ញាសាប្រវត្តិសាស្ត្រថ្នាក់វិទ្យាសាស្ត្រ ដោយក្រសួងអប់រំបានបដិសេដជុំវិញបញ្ហានេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ «ឆ្នាំនេះជាឆ្នាំលើកទី១ហើយ (ពុំមានការបែកធ្លាយវិញ្ញាសា) អាចថាជាចេតនានយោបាយអាក្រក់អីក៏បានដែរ ដើម្បីបន្តុះបង្អាប់។ កត្តានេះវាអត់ចំណេញដល់យុវជនយើងទេ»។

លោកបានអំពាវនាវដល់បេក្ខជនប្រឡងខិតខំប្រឹងប្រែងរៀនសូត្រជាជាងទៅរកវិញ្ញាសាបែកធ្លាយ។

គូសបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៤១ ៣៧៩នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៣នាក់។ ក្នុងនោះដែរ មានជនពិការគថ្លង់ចំនួន ១២នាក់ និងពិការភ្នែក ៦នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក