ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ កើនឡើងជាង ៤០០នាក់ បើធៀបឆ្នាំ២០២២

បន្ទាយមានជ័យ៖ ប្រឡងបាក់ឌុបឆ្នាំ២០២៣ បេក្ខជនក្នុងបញ្ជីមានចំនួន ៦ ១៦៨នាក់ បើប្រៀបធៀបឆ្នាំ២០២២ មានចំនួន ៥ ៧៦០នាក់ កើនឡើង ៤០៨នាក់។ នេះបើតាមការបញ្ជាក់ពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង បានបន្តថា ឆ្នាំ២០២៣ នេះនៅក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន ៨មណ្ឌល មាន ២៤៧បន្ទប់ ក្នុងនោះថា្នក់វិទ្យាសាស្ត្រ មាន ៣មណ្ឌល ៨១បន្ទប់។ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៥មណ្ឌល មាន ១៦៦បន្ទប់។

ប្រធានមន្ទីរអប់រុំរូបនេះបញ្ជាក់ថា បេក្ខជនដែលមានឈ្មោះក្នុងបញ្ជី ៦ ១៦៨នាក់ ក្នុងនោះស្រី ៣ ៣៧៧នាក់។ ពោលនៅឆ្នាំ២០២៣ នេះមានការកើនឡើង ១៤បន្ទប់ បេក្ខជនមានការកើនឡើង ៤០៨នាក់។

គួរបញ្ជាក់ដែរថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានមណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១ ៣៧៤ ១២នាក់ ក្នុងនោះ ស្រី ៧៣ ២៧៨នាក់។

គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងគ្រប់ដំណាក់កាលសរុប ២៩ ៥២៥នាក់ ក្នុងនោះ ថ្នាក់ក្រសួង ៤ ១២៦នាក់ និងថ្នាក់រាជធានីខេត្តចំនួន ២៥ ៣៩៩នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក