ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថា ការរៀបចំបច្ចេកវិទ្យាក្នុងរដ្ឋាភិបាលមិនមែនឲ្យថ្នាក់ជាតិដើម្បីក្ដាប់អំណាចនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងស្ថាប័ននានា ពិសេសក្រសួងមហាផ្ទៃពង្រឹងនូវការផ្ទេរអំណាចពីថ្នាក់ជាតិទៅក្រោមជាតិ ឬវិមជ្ឈការអំណាចដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែកៀកជាមួយនឹងប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ នឹងពង្រឹងវិមជ្ឈការដែលផ្ដោតទៅលើសេវាមូលដ្ឋានទៅដល់ប្រជាពលរដ្ឋ អប់រំ សុខាភិបាល កសិកម្ម ដូច្នេះដើម្បីពង្រឹងនូវសេវាទាំងអស់នេះគឺចាំបាច់ណាស់ក្នុងការផ្ទេរនៅអំណាចពីថ្នាក់ជាតិទៅកាន់ថ្នាក់ក្រោមជាតិឲ្យបានឆាប់និងមានប្រសិទ្ធភាព។

សម្ដេចថា៖ «មូលដ្ឋានគឺជាអ្នកដែលដឹងច្បាស់ពីរបញ្ហាដែលកើតឡើងនៅមូលដ្ឋាន»

ជាមួយគ្នានេះសម្រេចធិបតីបានបញ្ជាក់ថា ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការអនុវត្តទៅលើប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រព័ន្ធរដ្ឋបាលបច្ចុប្បន្នគឺដើម្បីបម្រើទៅដល់ការធ្វើវិមជ្ឈការ មិនមែនឲ្យក្រសួងស្ថាប័នប្រើបច្ចេកវិទ្យាដើម្បីក្ដាប់អំណាចនោះទេ។

ទោះជាយ៉ាងណាសម្ដេចថាវិមជ្ឈការ មិនអាចកាត់ផ្ដាច់ពីថ្នាក់រដ្ឋទៅថ្នាក់មូលដ្ឋានភ្លាមៗទេ វាត្រូវការនីតិវិធី និងពេលវេលា។

បើតាមសម្ដេចធិបតី វិមជ្ឈការត្រូវការការប្រគល់សិទិ្ធ ផ្ដល់ថវិការ ពង្រឹងមន្ត្រី និងការទទួលខុសត្រូវ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក