ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដាវ លីដុឌ លើកទង់ជាតិកម្ពុជានិងមីយ៉ាន់ម៉ាត្រដាងឡើងបន្ទាប់ពីទទួលលទ្ធផលស្មើគ្នាជាមួយ ព្រំ សំណាង

ភ្នំពេញ៖ កីឡាករប្រដាល់ជនជាតិភូមាលោក ដាវ លីដុឌ បានលើកទង់ជាតិកម្ពុជានិងមីយ៉ាន់ម៉ាត្រដាងឡើង បន្ទាប់ពីប្រកួតជាមួយនឹងកីឡាករកម្ពុជា ព្រំ សំណាង បញ្ចប់នៅនាទីទី៩។

ការប្រកួតរវាងកីឡាករសញ្ជាតិភូមាលោក ដាវ លីដុឌ នឹងកីឡាករកម្ពុជា ព្រំ សំណាង បានរៀបចំនៅក្នុងរាជធានីភ្នំពេញនៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីប្រកួតក្នុងរយៈពេល ៩នាទីដោយមិនអាចផ្ដួលគូប្រកួតឲ្យសន្លប់ឬបោះបង់ការប្រកួតបានយោងតាមលក្ខខន្តនៃការប្រកួត Mass fight នោះកីឡាករទាំងពីរទទួលបានលទ្ធផលស្មើគ្នា។

អ្វីដែលជាការកត់សម្គាល់បន្ទាប់ពីបានប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៩នាទីជាមួយនឹងកីឡាករ ព្រំ សំណាង លោក ដាវ លីដុឌ បានលើកទង់ជាតិកម្ពុជា និងមីយ៉ាន់ម៉ា ចងភ្ជាប់គ្នាបង្ហាញឡើងទៅលើដែលបានបញ្ជាក់ពីមិត្តភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក