ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញការចូលរួមរបស់ស្ត្រីនិងក្មេងស្រីក្នុងសកម្មភាពសង្គម

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាប្រសិនជាមានស្ត្រីដឹកនាំកាន់តែច្រើននោះពិភពលោកកាន់តែស្រស់បំព្រងនិងកក់ក្ដៅជាងមុន។ សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីបើកសន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ នៅក្រុងសៀមរាបខេត្តសៀមរាប ព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងដោយជំរុញឲ្យមានការចូលរួមរបស់ស្ត្រីនិងក្មេងស្រីក្នុងសកម្មភាពសង្គមផ្សេងៗដើម្បីជំរុញនូវភាពក្លាហានក៏ដូចជាកិច្ចការនៅក្នុងសង្គមរបស់ស្ត្រី។

សម្ដេចថា៖ «ជាមួយនឹងការគាបសង្កត់ពីកត្តាសកម្មភាពផ្សេងៗដូចជាសង្គមប្រពៃណីសេដ្ឋកិច្ចកត្តាកង្វះការយល់ដឹង។ ស្ត្រីរាប់លាននាក់នៅលើពិភពលោកត្រូវបានរារាំងមិនឲ្យទទួលបាននូវឱកាសក្នុងការអភិវឌ្ឍន៍ ខ្លួនឯង និងចូលរួមសកម្មភាពសង្គម ក្នុងកិច្ចសហការដំបូងរបស់ខ្លួន។ សម្រាប់ខ្ញុំនេះគឺជាការបាត់បងធនធានមនុស្សដ៏រឹងមាំប្រកបដោយចីរភាពសម្រាប់សង្គមជាតិប្រសិនបើពួកគាត់បាត់ឱកាសនេះ»។

សម្ដេចថា អាស្រ័យដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។

សម្ដេចបានបញ្ជាក់ពីជំហរកម្ពុជា ក្នុងការគាំទ្រទៅដល់សមាគមកាយរិទ្ធនារីពិភពលោក និងអាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសសមាគមកាយរិទ្ធនារីកម្ពុជា ក្នុងសកម្មភាពជួយទៅដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជាដើម្បីឲ្យពួកគេទទួលបានអនាគតល្អ និងក្លាយទៅជាធនធានដ៏ចាំបាច់សម្រាប់ជាតិទៅថ្ងៃខាងមុខទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក