ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំទាវទី១ កម្ពុជា ទទួលបានពានកិត្តិយសថ្នាក់មាស ពីមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក

សៀមរាប៖ មិត្តកាយឫទ្ធិនារីតំបន់អាសុីប៉ាសុីហ្វិកបានប្រគល់ពានកិត្តិយសថ្នាក់មាស និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS ជូនអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ ដែលប្រព្រឹត្តទៅនៅក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីបើកសន្និបាតមិត្តកាយឫទ្ធិនារីលើកទី៧ លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ដោយថ្លែងអំណរគុណចំពោះសម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជា សមាជិកគាំទ្រថ្នាក់មាស (Gold Sicporlet) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតែងតែបានលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយទ្រង់ចូលរួមក្នុងចលនានេះជារៀងរហូតមក ក្នុងព្រះរាជបំណងរួបរួមគ្នា ជួយសហគមន៍ សង្គមជាតិ និងពិភពលោក ជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។

គួរឲ្យដឹងផងដែរថា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ ស្រមៃមើលឱកាស "ផ្ដល់អំណាចដល់ កុមារី និងយុវតី (Imagine. Possibilities)។

មហាសន្និបាតនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ សម្រាប់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគឺពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងពីសមិទ្ធផលដែលសមាគមមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេច បានកន្លងមក លើកិច្ចការងារជួយ កុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក